Wednesday, March 26, 2025
Latest:

ប្រជាពលរដ្ឋចំនួន៨៥០គ្រួសារ ក្នុងស្រុកអង្គរធំ បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន-850 Families in Angkor Thom District Receive Energy-Saving Stoves to Combat Environmental Pollution -​ 22 March 2025

Share Post:

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោក ព្រហ្ម សំអ៊ាន អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំជប់តាត្រាវ តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមជាមួយលោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា(CCN) និងលោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ លោក ឆេង ឆុង មេឃុំជប់តាត្រាវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកចង្រ្កានបង្កើនថាមពលព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) ជូនប្រជាពលរដ្ឋចំនួន៨៥០គ្រួសារ នៅភូមិចំនួន៥ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

ការចែកជូនចង្រ្កានបង្កើនថាមពលនេះ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់កាត់បន្ថយបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់អុសច្រើន កាត់បន្ថយផ្សែងចូលទៅក្នុងបរិយាកាស និងកាត់បន្ថយភាពក្រីក្រតាមរយៈការទិញអុសយកមកប្រើប្រាស់៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន

On the morning of March 22, 2025, a significant event took place in Angkor Thom District, Siem Reap Province, where Mr. Prom Sam Ean, representing H.E. Dr. Hang Peou, Director-General of the APSARA National Authority, alongside Mr. Sakhon Borin, President of the Cambodian Civil Society Network (CCN), and Mr. Pov Bunthoeun, Governor of Angkor Thom District, presided over a ceremony to distribute energy-saving stoves to local families.

The initiative saw the donation of energy-saving stoves from Guangzhou Iceberg Environmental Consulting Services Co Ltd, benefiting 850 families across five villages in Chub Tatrav Commune. This initiative aims to significantly reduce environmental pollution by encouraging residents to use these stoves, which will help decrease reliance on firewood.

Article by Chhay Phanny
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn