Tuesday, February 25, 2025
Latest:

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា សម្រាប់រយៈពេល៣ឆ្នាំ-Japan Quality Assurance Auditors Conduct External Audit of APSARA National Authority’s Environmental Management System-Angkor for three Years -​ 25 February 2025

Share Post:

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សវនករស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA) បានរៀបចំធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001: 2015 ក្នុងបំណងដើម្បីបញ្ជាក់ថាតើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តអនុលោមជាប្រចាំ ស្របតាមស្ដង់ដារដែរឬទេ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រោមការដឹកនាំពីមន្រ្តី និងបុគ្គលិកពាក់ព័ន្ធតាមនាយកដ្ឋានជំនាញ បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ របស់អាជ្ញាធរជាតិអប្សរា បន្តមានភាពល្អប្រសើរ និងទទួលកម្រិតស្ដង់ដារពីស្ថាប័នធានាគុណភាពជប៉ុន JQAជាបន្តបន្ទាប់ ហើយនេះជាឆ្នាំទី១៩ហើយ។ ឯកឧត្តមសង្ឃឹមថា ក្រោយពីសវនកម្មផ្ទៃក្រៅលើកនេះរួច អាជ្ញាធរជាតិអប្សរា នឹងបន្តទទួលបានកម្រិតស្ដង់ដារ​ផ្នែកបរិស្ថានបន្តទៀតសម្រាប់រយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧។

ក្នុងនាមស្ថាប័នដែលគិតគូរពីបរិស្ថានខ្ពស់ ឯកឧត្តមអគ្គនាយករងបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការភ្ជាប់ខ្លួនទៅនឹងការងារបរិស្ថាន ដែលជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន។ តំណាងឱ្យឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏ដូចជាស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល ឯកឧត្តម ឡុង កុសល បានសម្តែងការគោរព និងអរគុណជូនចំពោះថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ដែលបាន​បំពេញការងារ​​ប្រកបទៅដោយការយកចិត្តទុកដាក់ និងមានការលះបង់ខ្ពស់ ចំពោះសកម្មភាពការងារ​ដ៏មានតម្លៃមួយនេះ។

តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា លើកឡើងថា ចំណុចដែលត្រូវយកមក​ពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះ មានដូចតទៅ៖

ទី១ ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង

ទី២ ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម

ទី៣ ឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងមតិផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ

ទី៤ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង

ទី៥ ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់

ទី៦ ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវភៅគ្រប់គ្រងបរិស្ថាន

ទី៧ ការផ្លាស់ប្តូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង

ទី៨ ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី។

សូមបញ្ជាក់ថា ការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន​របស់អាជ្ញាធរជាតិអប្សរា​ដោយស្ថាប័នធានាគុណភាពជប៉ុន (JQA) មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយធ្វើសវនកម្មចំនួន៤នាយកដ្ឋាន និង១អង្គភាព៕

អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន

On February 25, 2025, Japan Quality Assurance (JQA) conducted an external audit of the APSARA National Authority’s Environmental Management System-Angkor, specifically assessing its compliance with the ISO 14001:2015 standard. This audit is part of a continuous effort to ensure that the environmental management practices at Angkor remain effective and aligned with international standards.

H.E. Mr. Long Kosal, Deputy Director General of APSARA National Authority, highlighted that this year marks the 19th consecutive year the authority has maintained its certification from JQA. He expressed optimism that following the current audit, the authority would retain its environmental standard certification for another three years, extending from 2025 to 2027.

Mr. Kosal emphasized the importance of environmental stewardship within the APSARA National Authority, recognizing the dedication of officials and staff in enhancing the management system. He extended his gratitude to all leaders involved in this vital work.

During the audit, JQA representative Mamoru Yamada outlined key areas of focus, including:

  1. Review of internal audits and management reviews.
  2. Assessment of previous audits for non-conformities.
  3. Evaluation of APSARA National Authority’s responses to external feedback.
  4. Effectiveness of the environmental management system in achieving its objectives.
  5. Progress in continuous improvement activities.
  6. Regular operational management documentation as recorded in the environmental management book.
  7. Changes made to the management system.
  8. Appropriate use of registered labels and publication of registered information.

The audit is scheduled to take place over three days, from February 25 to February 27, 2025, involving four departments and one unit of the APSARA National Authority.

Article by Office of Communication
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn