សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ បន្តចុះកម្មសិក្សានៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ-Participants of the Youth Cultural Exchange Program on World Heritage Management and Community Development Workshop to continue their visits to the Preah Vihear Historical Site -​ 18 February 2025

Share Post:

កាលពីថ្ងៃទី១៧ ខែកុម្ភៈ សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ បានបន្តចុះកម្មសិក្សានៅកន្លែងមួយចំនួនក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ។
ក្នុង​រយៈពេលមួយសប្ដាហ៍កន្លងទៅ សិក្ខាកាមបាន​ចុះ​កម្មសិក្សាក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួនដូចជា រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាខាងលើនេះ ដោយប្រើប្រាស់មូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង ដើម្បីចែករំលែកបទពិសោធន៍​ទាំងទ្រឹស្តី និងការអនុវត្តអំពីកិច្ចការអភិរក្ស ការគ្រប់គ្រង ការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា នៅ​រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់គឹមអាន

The Youth Cultural Exchange Program on World Heritage Management and Community Development Workshop recently continued its activities with a visit to the Preah Vihear Historical Site on February 17. This visit followed a week of exploration at other significant historical locations, including Angkor and Sambor Prei Kuk.

Organized by the APSARA National Authority, the workshop utilized the Mekong-Lancang Special Cooperation Fund to provide participants with both theoretical and practical insights into the conservation, management, and sustainable development of heritage sites, specifically focusing on Angkor, Sambor Prei Kuk, and Koh Ker.

Article by Chhay Phanny
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn