បន្ទាប់ពីសិក្សានៅក្នុងថ្នាក់ សិក្ខាសាលាស្តីពី «កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍» ព្រមទាំងបានចុះកម្មសិក្សា នៅតាមទីតាំងមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ រួចមក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សិក្ខាកាមបានបន្តចុះកម្មសិក្សា នៅតាមទីតាំងមួយចំនួន នៃតំបន់ប្រាសាទសំបូរព្រៃគុក។
សិក្ខាកាមទាំង៣០រូប រួមមាន៖ កម្ពុជា ឡាវ និងវៀតណាម បានស្វែងយល់ពីការងារគ្រប់គ្រង នៅតំបន់ប្រាសាទសំបូរព្រៃគុក។ និងជាឱកាសឱ្យពួកគេរៀនសូត្រ ពីតំបន់មួយទៅតំបន់មួយ ក្នុងនាមជាយុវជនវប្បធម៌ដែលកំពុងធ្វើការនៅតំបន់បេតិកភណ្ឌពិភពលោក៕
រូបភាព៖ លោក ហាប់ គឹមអាន
Participants of the Youth Cultural Exchange Program on World Heritage Management and Community Development Workshop continued their journey on February 16, 2025, with a visit to the Sambor Prei Kuk site. After engaging in discussions and activities at the Angkor site, the group of 30 participants, hailing from Cambodia, Laos, and Vietnam, explored the management practices implemented at Sambor Prei Kuk.
This visit provided a valuable opportunity for the participants to gain insights into heritage management and community development from a different context, fostering cross-cultural learning among the youth involved in preserving and promoting World Heritage sites. The exchange of ideas and experiences among these young cultural ambassadors is essential for enhancing their understanding of heritage conservation and sustainable community practices.
Photos by Hap Kim An
Translation by Net Phirun