Monday, January 27, 2025
Latest:

អាជ្ញាធរជាតិអប្សរាផ្គត់ផ្គង់ទឹកសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋចំនូន១៩៦៩ហិកតា-APSARA National Authority Supplies Water for 1,969 Hectares of Dry-Season Rice Fields​-​ 26 January 2025

Share Post:

ក្នុងអំឡុងពេលដើមរដូវប្រាំងក្នុងខែមករានេះ អាជ្ញាធរជាតិអប្សរាបានផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំង នៅតាមទីតាំងភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១៩៦៩ហិចតា ទៅតាមទីតាំងដូចតទៅ៖

– បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តសង្កាត់សៀមរាប ក្រុងសៀមរាប លើផ្ទៃដីស្រែប្រាំងចំនួន១៣៥៤ហិចតា តាមស្ទឹងសៀមរាប។

– បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក លើផ្ទៃដីស្រែប្រាំងចំនួន៣០០ហិកតា តាមប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច។

– បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួកចំនួន៣១៥ហិចតា តាមទ្វារទឹកភូមិគោកត្នោតលេីប្រឡាយអូរដំរីស្លាប់ និងទ្វារទឹកដូនកែវ​ ទ្វារទឹកភូមិប្រាសាទចារយ្យ​ ភូមិល្បេីក លើប្រឡាយអូរខ្លូត។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

In January, marking the onset of the dry season, the APSARA National Authority took significant steps to support local farmers by providing essential water supplies for irrigating dry-season rice fields across various communes and villages outside the West Baray irrigation system. A total area of 1,969 hectares benefited from this initiative.

Key areas receiving water include:

• Siem Reap Commune, Siem Reap City: Water was supplied to irrigate 1,354 hectares of dry-season rice fields along the Siem Reap River.

• Kon Kaek and Ta Eng Areas, Khnat Commune, Puok District: An additional 300 hectares were irrigated, utilizing resources from the West Baray irrigation system.

• Stoeng Preah Srok, Lvea Commune, Puok District: Water was provided for 315 hectares of rice fields through the Kok Thnaot Village Water Gate on the O’Domrei Slab Canal, as well as the Daun Keo Water Gate and Prasat Char Village Water Gate on the O’Khlot Canal.

Article and Photos by Department of Water, Forestry and Infrastructure Management

Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn