Tuesday, January 28, 2025
Latest:

អាជ្ញាធរជាតិអប្សរាចូលរួមប្រជុំក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ-APSARA National Authority Participates in Council of Monks Meeting on Angkor Pagoda Affairs​-​ 24 January 2025

Share Post:

នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ដែលដឹកនាំដោយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាព្រះប្រធានកិត្តិយសក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ហៅកាត់ថា CoMAPA ដោយមានការចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្រ្តីសង្ឃ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅវត្តរាជបូណ៌។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមប្រឹក្សាកិច្ចការវត្តអារាតម្រង់ទិសការងារ និងលើកកម្ពស់តួនាទីព្រះសង្ឃ និងពុទ្ធសាសនា ក្នុងកិច្ចការថែរក្សាបេតិកភណ្ឌនៅក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា វត្តអារាមដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរសរុបមានចំនួន ៣៥ អាស្រម១ និងមណ្ឌលវិប្សសនាចំនួន១៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

On January 24, 2025, H.E. Mr. Yit Chandaroat, Deputy Director General of the APSARA National Authority, represented H.E. Dr. Hang Peou at a significant meeting of the Council of Monks on Angkor Pagoda Affairs (CoMAPA). The meeting was chaired by Samdech Preah Brahma Rattanamony Sereysovano Pin Sem, the Supreme Councilor and Honorary President of CoMAPA. It was attended by monks from various levels, as well as representatives from relevant departments and units, and took place at Reach Bo Pagoda.

The primary objective of the meeting was to update the composition of the Council and to provide guidance on its activities. Furthermore, discussions focused on enhancing the role of monks and Buddhism in the preservation of the Angkor site’s rich heritage. The Angkor site is home to 35 pagodas, one ashram, and one meditation center, underscoring the importance of religious institutions in cultural conservation efforts.

Article by Neang Samnang 
Photos by Hap Kim An 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn