អ្នកជំនាញពិសេសខាងសម្អាតរុក្ខជាតិនៅតាមប្រាសាទ-Specialist in Vegetation Removal at Temples ​-​ 23 January 2025

Share Post:

លោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ជើងនៃសង្កាត់នគរធំក្រុងសៀមរាប។ លោកបានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១។ បច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។ ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋាន លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។

លោក ដម ដេង បានឱ្យដឹងថា ខ្សែប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន៥ប្រភេទគឺ ទី១ខ្សែសរសៃមីសួរ ដែលមានចងភ្ជាប់ដោយដុំសំណរប្រើសម្រាប់បោះរំលងប្រាសាទ។ ទី២ខ្សែនីឡុងចងគោតូច ទី៣ខ្សែនីឡុងចងគោធំ ទី៤ខ្សែពួរកន្ទុយកណ្តុរតូច និងទី៥ខ្សែពួរកន្ទុយកណ្តុរធំ។ ជាដំបូង លោកបោះខ្សែទី១រំលងប្រាសាទពីម្ខាងទៅម្ខាង បន្ទាប់មកភ្ជាប់ខ្សែទី១និង២រហូតដល់ខ្សែទី៥ ដែលមានទំហំធំអាចឱ្យក្រុមការងារតោងឡើងតាមខ្សែពួរនោះបានដោយរលូន និងសុវត្ថិភាព។ លោកបញ្ជាក់ថា ការបោះខ្សែពួរទៀតសោត ក៏ត្រូnវពិនិត្យមើលពីស្ថានភាពឥដ្ឋប្រាសាទដែលមានភាពរឹងមាំ មិនមានស្ថានភាពពុកផុយ ចៀសវាងទាក់ឬដាច់ខ្សែ ហើយបោះទៅតាមទិសខ្យល់ដើម្បីបោះទៅឱ្យត្រូវគន្លងដែលចង់បាន។ បើបរិយាកាសស្ងប់ខ្យល់ គឺបោះតែមួយដងអាចចំគោលដៅតែម្តង។

លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទ ពន្យល់ថា ការងារសម្អាតរុក្ខជាតិតាមប្រាសាទ ពិតជាត្រូវការអ្នកជំនាញខាងបោះខ្សែជាចាំបាច់ ព្រោះថាតួប្រាសាទឥដ្ឋមួយចំនួនក្នុងរមណីយដ្ឋានអង្គរមានកម្ពស់ខ្ពស់ៗ ខ្លះមានប្រវែងជាង២០ម៉ែត្រ ដែលមិនអាចឱ្យប្រើរន្ទារបានទេ។ អ្នកគ្រប់គ្រងដដែលបញ្ជាក់ទៀតថា ប្រាសាទដែលត្រូវបោះខ្សែក្នុងពេលឡើងសម្អាត មានដូចជាប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទបក្សីចាំក្រុង និងប្រាសាទក្នុងតំបន់រលួស។ ប្រាសាទឥដ្ឋដែលពិបាកបោះខ្សែដើម្បីឡើងទៅសម្អាត មានប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ដោយសារតែកំពូលធ្វើពីឥដ្ឋមានភាពរលុះ បាក់បែក ពេលបោះទៅខ្សែអាចកៀបនៅតាមកន្លៀតឥដ្ឋ ដែលនឹងអាចដាច់ខ្សែផង៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

Mr. Dom Deng, a 63-year-old expert from North Srah Srang village in Nokor Thom commune, Siem Reap city, has dedicated his career to preserving the historical integrity of the Angkor site. Since 2001, he has been working with the APSARA National Authority in the Department of Conservation of Monuments and Preventive Archaeology, focusing on the critical task of removing vegetation from the temples.

In his role as a vegetation cleaner, Mr. Dom Deng has mastered the art of throwing ropes over temples that exceed 20 meters in height. This technique allows his team to safely ascend and clear away the plants that threaten the structural integrity of these ancient brick temples.

Mr. Dom Deng describes the process: “We use five types of ropes for this task. First, I throw a rope across the temple from one side to the other. Then, I connect this first rope to a second and finally to a fifth, which is sturdy enough for our team to climb.” He emphasizes the importance of assessing the condition of the temple bricks before throwing the rope to ensure that they are not rotten or damaged, which could lead to accidents. Additionally, he carefully considers wind direction to ensure an accurate throw; on calm days, he can often hit the target with a single throw.

Mr. Ngin Thy, the head of the vegetation cleaning team, highlights the specialized skills required for this work. Many brick temples within the Angkor site are too tall for scaffolding, necessitating expert rope-throwing techniques. Notable temples that require this method include Pre Rup, Mebon, Baksei Chamkrong, and various structures in the Roluos area. Some temples present unique challenges; for instance, Pre Rup and East Mebon have loose and broken tops that can trap ropes in their cracks, risking breakage during the cleaning process.

Article by Yi Sotha 
Photos by Phouk Chea 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn