Friday, January 10, 2025
Latest:

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩- ១០មករា ២០២៥) APSARA National Authority Attends 46th Victory Day Anniversary Celebration ​-​ 10 January 2025

Share Post:

បន្ទាប់ពីបានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី រំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩- ១០មករា ២០២៥)រួចមក ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងសហការីបានបន្តអញ្ជើញចូលរួមមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩- ១០មករា ២០២៥)នាបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប សមាជិក សមាជិកា ប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណជាង៥,០០០អង្គ/នាក់បានចូលរួម។

បន្ទាប់មកថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនិវត្តជនជាង១០០០នាក់ ដែលជាមន្ត្រីរាជការស៊ីវិល និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្នុងពិធីអបអរសាទរ អនុស្សាវរីយ៍ទិវាជ័យជម្នះ ៧ មករា លើកទី៤៦ (០៧ មករា ១៩៧៩-០៧ មករា ២០២៥) ដែលពិធីនេះ ធ្វើឡើងនៅមន្ទីរបក្សប្រជាជនកម្ពុជាក្នុងក្រុងសៀមរាប រួមជាមួយកម្មសវិធីច្រើនទៀត៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក រដ្ឋ ផល្លីន

In commemoration of the 46th anniversary of Victory Day (January 7, 1979 – January 10, 2025), H.E. Dr. Hang Peou, Director General of the APSARA National Authority, led a delegation to pay tribute to the heroes and women of the war. Following this solemn observance, they participated in a celebratory meeting held at the Royal Palace Gardens in Siem Reap City.

The ceremony was presided over by Samdech Pichey Sena Tea Banh, a member of the Supreme Privy Council to His Majesty the King, alongside H.E. General Tea Seiha, Deputy Prime Minister and Minister of National Defence. The event drew a crowd of over 5,000 attendees, including leaders from the Siem Reap Province administration, citizens, and students.

After the main ceremony, the heads of the APSARA National Authority engaged with more than 1,000 retirees, civil servants, and representatives from various departments and organizations at the Cambodian People’s Party Office in Siem Reap City. This gathering included numerous programs aimed at fostering community spirit and honoring public service.

Article: Office of Communication
Photos: Rath Phallin
Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn