Monday, December 23, 2024
Latest:

អាជ្ញាធរជាតិអប្សរា រួមជាមួយវិស័យឯកជន ផ្តល់ចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថានដល់ពលរដ្ឋរស់នៅឃុំបាគង ស្រុកប្រាសាទបាគង -APSARA National Authority, in collaboration with the private sector, to provide stoves to residents of the Bakong commune- 23 December 2024

Share Post:

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស)បានប្រគល់ជូនចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន ដល់ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពិធីខាងលើ មានការអញ្ជើញចូលរួមពីឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា លោក សាខុន ប៉ូរិន ប្រធានក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមជាមួយភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋជិត១,០០០គ្រួសារនៅក្នុងឃុំបាគង។

នេះមិនមែនជាលើកទីមួយឡើយ ដែលអាជ្ញាធរជាតិអប្សរា បានសហការជាមួយវិស័យឯកជន ដើម្បីផ្តល់ជូនចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សកម្មភាពទាំងនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍ផងដែរ ព្រោះថាចង្រ្កានដែលមានមាកសញ្ញាព្រៃមាន់ គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយ ដល់ការប្រើប្រាស់បរិមាណអុស និងការបំភាយកាបូនក្នុងកំរិតមួយទាបចូលទៅក្នុងបរិយាកាសជាដើម៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក​ហាប់​ គឹម​អាន​ និងលោកសឿន ប៊ុនស៊រ

On December 23, 2024, the APSARA National Authority, in collaboration with Guangzhou Iceberg Environmental Consulting Services Co Ltd, distributed energy-saving stoves to residents of six villages in Bakong commune, Prasat Bakong district, Siem Reap province. The event was attended by notable figures including H.E. Mr. Kim Sothin, Deputy Director General representing H.E. Dr. Hang Peou, Director General of the APSARA National Authority; H.E. Mr. Sok Leakhena, Advisor to the APSARA National Authority; Mr. Sakhon Porin, President of Guangzhou Iceberg Environmental Consulting Services Co Ltd; and Mr. So Platong, Governor of Prasat Bakong district, along with nearly 1,000 families from the commune.

This initiative marks another step in the APSARA National Authority’s ongoing partnership with the private sector to provide environmentally friendly cooking solutions to local residents. The distribution of these stoves reflects the leadership’s commitment to improving the quality of life for citizens while addressing environmental pollution. The energy-saving stoves, marked with the Prey Moan logo, are designed to minimize firewood consumption and reduce carbon emissions, contributing positively to both public health and environmental sustainability.

Article: Office of Communication 
Photos: Hap Kim An/Soeun Bunsor 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn