ឯកឧត្តម សាស្ត្រាចារ្យ Federico MAYOR ZARAGOZA គឺជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការស្តារនិងលើកកម្ពស់កិត្យានុភាពវប្បធម៌កម្ពុជាក្នុងឆាកអន្តរជាតិ។ បើទោះជាកម្ពុជាស្ថិតក្នុងកាលៈទេសៈមានសង្គ្រាមផង និងចរចារស្វែងរកសន្តិភាពផង ឯកឧត្តម សាស្រ្តាចារ្យ បានសម្រេចចិត្តដង្ហែតាមសេចក្តីអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដើម្បីផ្តេីមយុទ្ធនាការអន្តរជាតិសង្រ្គោះអង្គរ តាំងពីមុនការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ មកម្លេះ។ យុទ្ធនាការជាប្រវត្តិសាស្ត្រនេះ ក្រោយមកបានក្លាយជាយន្តការអន្តរជាតិដេីម្បីកិច្ចអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ១៩៩៣ ហេីយដែលបានបន្តមកទល់បច្ចុប្បន្ននេះ។
គួររំលឹកផងដែរថា ឯកឧត្តមសាស្រ្តាចារ្យ ក៏ជាអ្នកផ្តួចផ្តេីមបេីកការិយាល័យតំណាងអង្គការយូណេស្កូនៅទីក្រុងភ្នំពេញ ដេីម្បីគាំពារបន្ថែមនូវសកម្មភាពនានាក្នុងការអភិវឌ្ឍនៃកម្ពុជាផងដែរ។
អាជ្ញាធរជាតិអប្សរា រួមជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិផ្នែកវប្បធម៌ទាំងអស់ ព្រមទាំងឥស្សរជនជាតិ និងអន្តរជាតិ ដែលបានពួតដៃគ្នាការពារតម្លៃអង្គរ និងបេតិកភណ្ឌជាតិខ្មែរ ដែលជាតម្លៃសកល សូមរំលឹកដោយការដឹងគុណដ៏ជ្រាលជ្រៅ នូវស្មារតីចងចាំចំពោះឯកឧត្តម សាស្រ្តាចារ្យ MAYOR និងសូមវិញ្ញាណក្ខន្ធលោកបានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
អាជ្ញាធរជាតិអប្សរា ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ដោយគ្មានថ្ងៃវិលត្រឡប់វិញជាមួយក្រុមគ្រួសាររបស់ឯកឧត្តម សាស្រ្តាចារ្យ៕
APSARA National Authority is deeply saddened by the passing of H.E. Prof. Federico Mayor Zaragoza, a distinguished former Director-General of UNESCO whose contributions to Cambodian culture were invaluable.
Prof. Mayor Zaragoza’s commitment to Cambodia was evident when he answered the call of His Majesty King Norodom Sihanouk to initiate an international campaign aimed at saving Angkor. This initiative began before Angkor was inscribed on the UNESCO World Heritage List on December 14, 1992, and laid the groundwork for an international framework for the conservation and sustainable development of the Angkor sites that continues to this day. His vision also led to the establishment of the UNESCO Representative Office in Phnom Penh, which has played a crucial role in supporting Cambodia’s development efforts.
In remembrance of H.E. Prof. Federico Mayor Zaragoza, APSARA National Authority joins national and international cultural experts, dignitaries, and all those dedicated to preserving the exceptional values of Angkor and Khmer heritage in expressing profound gratitude for his contributions. May his soul rest in peace.
We extend our deepest condolences to the family of H.E. Prof. Federico Mayor Zaragoza during this time of profound loss.