នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមហើយ ដោយមានថ្នាក់ដឹកនាំ និងអ្នកជំនាញការជាតិ-អន្តរជាតិប្រមាណជិត៣០០នាក់ចូលរួម។ កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ភ្ញៀវជាតិ-អន្តរជាតិ ដែលមានសហប្រធានបារាំង និងជប៉ុន ជាអ្នកសម្របសម្រួលកិច្ចប្រជុំ។
កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១ និងទី១២ ខែធ្នូ ដោយផ្តោតលើការងារពិនិត្យ និងតាមដានការងារនៅតាមការដ្ឋានជួសជុល និងគម្រោងមួយចំនួនទាក់ទងនឹងតំបន់អង្គរ និងសំបូរព្រៃគុក។ ដោយឡែកនៅថ្ងៃទី១៣ នឹងមានកិច្ចប្រជុំពេញអង្គលើកទី៣១ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, ភោគ ជា
The 39th Technical Session of the ICC-Angkor/Sambor Prei Kuk commenced on December 11, 2024, gathering nearly 300 national and international leaders and experts. The event was graced by the presence of H.E. Mr. Say Samal, Deputy Prime Minister and Minister of Land Management, Urban Planning, and Construction, alongside H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the APSARA National Authority. The session was co-chaired by representatives from France and Japan.
Spanning two days, this session focuses on reviewing and monitoring restoration efforts and various projects related to the historic sites of Angkor and Sambor Prei Kuk. Following this technical session, the 31st Plenary Session is scheduled for December 13 at the Sofitel Angkor Phokeethra Hotel.
Article: Neang Samnang
Photos: Hap Kim An, Phouk Chea
Article Translator: Net Phirun