នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ ដោយក្នុងនោះនៅពេលព្រឹក បានចុះពិនិត្យស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត រោងទងខាងត្បូងប្រាសាទអង្គរវត្ត បណ្ណាល័យខាងត្បូងនៃរួតទី២ប្រាសាទអង្គរវត្ត បាកានអង្គរវត្ត និងខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ ចំណែកនៅពេលរសៀលវិញ ក្រុមអ្នកជំនាញការបានចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទភិមានអាកាស និងក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ រដ្ឋ ផល្លីន, សឿន ប៊ុនស៊រ
On December 3, 2024, the Adhoc experts from the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) conducted a thorough inspection of ongoing conservation and development efforts at the Angkor site.
In the morning, the team focused on several key areas, including the Western Causeway, South Tower, South Library of the second terrace, Bakan Tower, and East Gate of Angkor Wat. These inspections are vital for assessing the restoration progress and ensuring that the historical integrity of these iconic structures is maintained.
In the afternoon, the experts shifted their attention to the restoration efforts at Phimeanakas Temple and the Preah Pitura Temple Group located within Angkor Thom. This comprehensive review reflects the commitment to preserving Cambodia’s rich cultural heritage.
Article: Office of Communication
Photos: Rath Phallin, Soeun Bunsor
Article Translator: Net Phirun