ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានសហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ធ្វើពិធីដាំកូនឈើចម្រុះចំនួន៣០០០ដើម នៅក្នុងឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងពេលបើកកម្មវិធីនៃការដាំកូនឈើនោះថា ដើមឈើពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយដល់ប្រាសាទបុរាណ។ ការណ៍មិនមានដើមឈើនៅជុំវិញប្រាសាទបុរាណ គឺនៅពេលដែលមានខ្យល់បក់ខ្លាំង វានឹងបំផ្លាញទៅដល់ប្រាសាទបុរាណជាច្រើន។ ក៏ប៉ុន្តែប្រសិនបើមានដើមឈើនៅជុំវិញប្រាសាទបុរាណ គឺអាចជួយទប់ស្កាត់កម្លាំងខ្យល់ខ្លាំង ហើយការពារប្រាសាទបុរាណនានាបាន។ បន្ថែមលើនេះ ដើមឈើក៏មានតួនាទីជួយកាត់បន្ថយជាតិពុលនៅក្នុងបរិស្ថាន និងជួយការពារព្រះអាទិត្យមិនឱ្យជះកម្ដៅខ្លាំងមកលើថ្មប្រាសាទបុរាណ ដែលនាំឱ្យខូចខាតផងដែរ។
ឯកឧត្តមអគ្គនាយកមានប្រសាសន៍ទៀតថា ការចូលរួមរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលមានមនុស្សចម្រុះជាតិសាសន៍នៅពេលនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ក្នុងការចូលរួមជួយថែរក្សាអង្គរ។ ការដាំដើមឈើជុំវិញរមណីយដ្ឋានប្រាសាទបុរាណ គឺជាការបង្កើតខ្សែក្រវ៉ាត់បៃតងនៅជុំវិញប្រាសាទបុរាណ និងក៏ជាការជួយសង្គ្រោះដល់សម្បត្តិបេតិកភណ្ឌរបស់យើងគ្រប់គ្នា។ សម្បត្តិបេតិកភណ្ឌនេះ មិនមែនជារបស់កម្ពុជាប៉ុណ្ណោះទេ វាក៏ជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សគ្រប់គ្នានៅក្នុងពិភពលោកផងដែរ។
ចាប់តាំងពីអំឡុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរា បានដាំដើមឈើជាច្រើនកន្លែង នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួនជាង២លានដើមមកហើយ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា និងលោក ហាប់ គឹមអាន
The APSARA National Authority has partnered with Manulife to enhance environmental preservation efforts at the Angkor site by planting 3,000 trees at the Angkor-Manulife Community Park. The initiative took place on November 30, 2024, and was marked by an opening ceremony led by H.E. Dr. Hang Peou, the Director General of the APSARA National Authority.
During the ceremony, H.E. Dr. Hang Peou emphasized the crucial role that trees play in protecting ancient temples from environmental threats. He noted that trees serve as natural barriers against strong winds, which can otherwise cause significant damage to these historical structures. Additionally, he highlighted the importance of trees in reducing pollution and moderating temperatures, thereby preserving the integrity of the temple stones.
H.E. Dr. Hang Peou also acknowledged Manulife’s involvement as a vital contribution to the preservation of Angkor. By creating a green barrier around the ancient temples, this tree-planting initiative not only safeguards Cambodia’s heritage but also recognizes its significance as a shared global heritage.
Since its inception in 2004, the APSARA National Authority has successfully planted over 2 million trees in the Angkor area, showcasing its commitment to environmental conservation and heritage preservation.
Article: Chhay Phanny
Photos: Phouk Chea and Hap Kim An
Article Translator: Net Phirun