ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញការអាដហុក បានអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញខ្មែរ។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញការអាដហុក ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមធ្វើនៅពេលអនាគត៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/លោក យី សុថា
On December 1, 2024, a team of Adhoc experts visited the Angkor site to monitor the ongoing conservation and development efforts, accompanied by H.E. Mr. Kim Sothin, Deputy Director-General of the APSARA National Authority, alongside Cambodian specialists. This visit aimed to assess the urgent repair processes for structures at risk of deterioration.
During their time at the site, the experts engaged in discussions to better understand the challenges faced in preserving these historical landmarks. They also provided valuable recommendations to the Cambodian expert team regarding current initiatives and future projects aimed at enhancing the conservation efforts.
Article: Chhay Phanny
Photos: Hap Kim An / Yi Sotha
Article Translator: Net Phirun