Friday, December 27, 2024
Latest:

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង-APSARA National Authority Engages with Datong City Government for Heritage Conservation- 12 November 2024

Share Post:

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយកស្តីទី អាជ្ញាធរជាតិអប្សរា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Meng DeChang អគ្គលេខាធិការនៃរដ្ឋាភិបាលប្រជាជនក្រុង ថាតុង (Datong) ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត។

ឯកឧត្តម យិត ចាន់ដារដ្ឋ បានបង្ហាញការស្វាគមន៍ និងថ្លែងអំណរគុណដល់ រដ្ឋាភិបាលក្រុងថាតុង ដែលបង្ហាញការចង់ចូលរួមក្នុងកិច្ចសហប្រតិបត្តិការដើម្បីអភិរក្សតំបន់រមណីយដ្ឋានអង្គរ ពិសេសការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក រវាងរមណីយដ្ឋានបេតិកភណ្ឌ YUNGANG និងរមណីយដ្ឋានអង្គរ តាមរយៈការគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានស្រាវជ្រាវ YUNGANG ស្តីពីការអភិរក្ស និងស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យា ព្រមទាំងឌីជីថលវត្ថុសិល្បៈពីថ្ម នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកស្តីទី មានសុទិដ្ឋិនិយមថា ស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ក្នុងន័យរួមគ្នាអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌទាំងពីរឱ្យស្របតាមគោលការណ៍ និងបទដ្ឋានអន្តរជាតិ។

ទាក់ទងនឹងការងារអភិរក្សនេះដែរ ឯកឧត្តម យិត ចាន់ដារដ្ឋ ក៏បានរំឭកពីកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នជាច្រើនរបស់ចិនកន្លងមក ដែលស្ថាប័នទាំងនោះ​បាននិងកំពុងជួយលើការងារអភិរក្ស​នៅតាមប្រាសាទ នៃរមណីយដ្ឋានអង្គរ ដូចជាប្រាសាទតាកែវ​ ប្រាសាទចៅសាយទេវតា និងប្រាសាទភិមានអាកាសជាដើម។ល។ ឯកឧត្តមសង្ឃឹមថា រដ្ឋាភិបាលក្រុងថាតុង នឹងពន្លឿនកិច្ចសហប្រតិបត្តិការឱ្យបានរហ័ស ក្នុងន័យបង្កើនទំនាក់ទំនងរវាងស្ថាប័នទាំងពីរឱ្យ​កាន់តែប្រសើរលើវិស័យបេតិកភណ្ឌ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ រដ្ឋ ផល្លីន

On November 12, 2024, H.E. Mr. Yit Chandaroat, the Acting Director General of the APSARA National Authority, met with Mr. Meng DeChang, Secretary General of the People’s Government of Datong City, to explore potential collaboration on conservation efforts.

During the meeting, H.E. Mr. Yit Chandaroat expressed appreciation for Datong City’s interest in contributing to the preservation of the Angkor site. He highlighted the significance of sharing experiences between the YUNGANG Heritage Site and Angkor through a forthcoming memorandum of understanding between the APSARA National Authority and the YUNGANG Research Institute. This agreement aims to enhance cooperation in the conservation and research of cultural and archaeological heritage, including digital artifacts.

H.E. Mr. Yit Chandaroat conveyed optimism about the two institutions working effectively together to conserve and develop their respective heritage sites in alignment with international standards and principles.

He also recalled past collaborations with various Chinese institutions that have supported conservation efforts at Angkor, including temples such as Takeo, Chau Say Tevoda, and Phimeanakas. He urged the government of Datong City to expedite cooperation to strengthen the relationship between the two organizations in the field of heritage conservation.

Article: Neang Samnang 
Photos: Rath Phallin 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn