សាស្ត្រាចារ្យ និងនិស្សិត ចំនួន១២៦នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងគោលបំណងស្វែងយល់អំពីសាវតា បទពិសោធន៍ នៃការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការងារអភិរក្សប្រាសាទ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងទទួលយកចំណេះដឹងបន្ថែម ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ ដំណើរទស្សនកិច្ចខាងលើ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានជួយសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់សាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមជាមួយការធ្វើបទបង្ហាញ លើប្រធានបទ មួយចំនួន ដើម្បីជាចំណេះដឹងបន្ថែមផងដែរ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោកហាប់ គឹមអាន
From October 24 to 26, 2024, a group of 126 professors and students from the Institute of Technology of Cambodia (ITC) visited the Angkor site and the Preah Norodom Sihanouk-Angkor Museum. The purpose of the visit was to deepen their understanding of the role of technology in temple conservation and irrigation management within the Angkor area.
During their visit, participants engaged with experts from the APSARA National Authority, who provided valuable insights into ongoing conservation efforts and the historical significance of technology in preserving this UNESCO World Heritage site. The APSARA National Authority also organized presentations on various relevant topics to enhance the educational experience for the visiting group.
Article: Office of Communication
Photos: Mr. Hab Kim An
Article Translator: Net Phirun