Friday, December 20, 2024
Latest:

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព​ប្រើប្រាស់បេតិកភណ្ឌវប្បធម៌- APSARA National Authority and Korea Heritage Agency Collaborate on Cultural Heritage Training- 07 October 2024

Share Post:

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌។

ថ្លែងនាពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើដែលរៀបចំនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបង្ហាញអារម្មណ៍សប្បាយក្តីរីករាយ និងអរគុណ​ដល់ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើ ដែលជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ។  ឯកឧត្តមអគ្គនាយករងបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃគម្រោង​កិច្ចសហប្រតិបត្តិការ​​រវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លើការជួសជុលរួតបាកានប្រាសាទអង្គរវត្តផងដែរ។

តាមការបញ្ជាក់ពីឯកឧត្តម ឡុង កុសល ក្រៅពីមន្រ្តីរាជការនៃស្ថាប័នរដ្ឋ ក្នុងនោះវគ្គបណ្ដុះបណ្ដាលនេះ ក៏មានវិស័យឯកជនចូលរួមផងដែរ ដូចជាអ្នកផលិតវត្ថុអនុវស្សាវរីយ៍ សមាគមទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ លោករំពឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលខាងលើនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅ​កន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។

លោក គីម ហ្យ៉ន់សង់ (KIM Hyunsung) តំណាងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ មានក្តីរីករាយជាពន់ពេក ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។ ក្រៅពីវិស័យអភិរក្ស លោក គីម ពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅមូលដ្ឋាន និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ធ្វើយ៉ាងណា កែច្នៃវត្ថុ ឬសម្ភារនានាឱ្យមានគុណតម្លៃបែបវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។ ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោក គីម ថានឹងបន្តកិច្ចសហប្រតិបត្តិផ្សេងៗទៀតដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការសិក្សាទាំងទ្រឹស្ដី និងចុះកម្មសិក្សានៅតាមភូមិបុរាណមួយចំនួន​ក្នុងរមណីយដ្ឋានអង្គរ រួមមានភូមិល្វា ភូមិរហាល ភូមិបង្កោង និងភូមិសំរោង៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ រដ្ឋ ផល្លីន

On October 7, 2024, the APSARA National Authority, in partnership with the Korea Heritage Agency, launched a training program aimed at enhancing the capacity to utilize cultural heritage. The focus of the training includes conservation efforts, the development of tourism products, and the effective use of cultural heritage.

During the opening ceremony held at the Department of Public Order, H.E. Mr. Long Kosal, Deputy Director General of APSARA National Authority, expressed gratitude to the Korea Heritage Agency for their collaboration. He emphasized that this training is crucial for preserving the temple and advancing tourism in the Angkor site. This initiative is part of a broader cooperation project between APSARA and the Korea Heritage Agency centered on the restoration of Angkor Wat.

Mr. Long Kosal highlighted that participants include not only government officials but also representatives from the private sector, such as souvenir producers, tourism associations, and tour guides. He anticipates that attendees will gain valuable insights and experiences from Korean heritage experts, which they can apply in their work, particularly in tourism development and crafting heritage-focused souvenirs to boost grassroots economic progress.

Mr. KIM Hyunsung, a representative from the Korea Heritage Agency, expressed his satisfaction with co-organizing the training. He noted that the program not only addresses conservation but also emphasizes developing local tourism products and utilizing Cambodian cultural heritage effectively. He reaffirmed the Korea Heritage Agency’s commitment to ongoing collaboration for the conservation and development of Angkor.

The training course spans four days, from October 7 to 10, 2024, combining theoretical learning with practical site visits to several ancient locations within the Angkor site, including Lvea, Rohal, Bangkong, and Samrong villages.

Article by: Neang Samnang 
Photos by: Rath Phallin 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn