នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ អង្គរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតសារមន្ទីរអ៉ីមមើស៊ីវ អង្គរ ដើម្បីបង្កើតបទពិសោធន៍ថ្មី ឬជាកញ្ចប់ទេសចរណ៍ថ្មីនៅក្នុងខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ ស្របតាមបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ គម្រោងកិច្ចសហប្រតិបត្តិការនេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ថ្មីៗកាន់តែប្រសើរ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរជារូបតំណាងផ្នែកវប្បធម៌ពិភពលោកដ៏រឹងមាំ។ គម្រោងខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងផ្តល់ ការណែនាំផ្នែកវិទ្យាសាស្រ្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត និងបញ្ហារស៊ើបផ្នែកវប្បធម៌ ទន្ទឹមនឹងនោះ ក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ នឹងអភិវឌ្ឍន៍ និងគ្រប់គ្រងសារមន្ទីរ។
លោក កែ ប៊ិន សូរស្មី នាយកប្រតិបត្តិក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ មានសារសំខាន់ណាស់សម្រាប់ចែករំលែកប្រវត្តិសាស្រ្តអង្គរតាមរយៈ បច្ចេកវិទ្យាថ្មីៗ។ សារមន្ទីរអ៉ីមមើស៊ីវ អង្គរ នឹងផ្តល់ជូននូវការធ្វើដំណើរឆ្លងកាត់ពេលវេលា ធ្វើឱ្យអ្នកទស្សនាយល់ដឹងកាន់តែស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏ធានាបាននូវការអភិរក្សកេរដំណែលនៃបេតិកភណ្ឌវប្បធម៌។
សូមបញ្ជាក់ថា គម្រោងខាងលើនេះ មិនមែនផ្តល់តែបទពិសោធន៍បែបសារមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គឺការស្កេនប្រាសាទទ្រង់ទ្រាយធំនឹងត្រូវបានធ្វើឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបង្កើតបណ្ណាល័យឌីជីថលអំពីប្រាសាទអង្គរ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថលនេះ ធានាបាននូវកេរដំណែលរបស់ប្រាសាទ សម្រាប់មនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ សឿន ប៊ុនស៊រ
On September 26, 2024, the APSARA National Authority and Immersive Angkor signed a Memorandum of Understanding (MOU) to establish the Immersive Angkor Museum, aimed at enhancing tourism experiences in Siem Reap.
H.E. Dr. Hang Peou, Director General of the APSARA National Authority, highlighted that this partnership aligns with their mission to preserve and promote the Angkor Archaeological Park. He noted that collaborating with Immersive Angkor will enhance visitor experiences and support digital preservation efforts, reinforcing Angkor’s status as a global cultural icon. The APSARA National Authority will provide scientific guidance to ensure historical accuracy and cultural sensitivity, while Immersive Angkor will take charge of developing and managing the museum.
Soreasmey KE BIN, CEO of Immersive Angkor, remarked that this collaboration is crucial for sharing Angkor’s rich history through innovative technology. The museum aims to offer visitors a journey through time, deepening their understanding of Cambodia’s cultural heritage while safeguarding its legacy.
Beyond the museum experience, the project includes extensive scans of the temples, marking a significant step toward creating a digital library of Angkor’s historical sites. This digital preservation initiative will help ensure that the temples’ legacy is maintained for future generations.
Article: Neang Samnang
Photos: Soeun Bunsor
Article Translation: Net Phirun
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

