– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ ថាវរប្បញោ នូ ថេត ព្រះចៅអធិការវត្តពោធិរតនៈសាមគ្គី ចំនួន២,៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត និងទីធ្លាសាលារៀន ស្ថិតនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង៥០០ដើម ធ្នង់៥០០ដើម គគីរ៥០០ដើម ដើមយាង ឬឈើទាល៥០០ដើម និងរំដួល២០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក តែម គឹមសេង មេឃុំសង្វើយ ចំនួន១,២០០ដើម ដើម្បីយកទៅដាំនៅតាមសាលារៀន ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង២០០ដើម ធ្នង់២០០ដើម គ្រញូង២០០ដើម ផ្តៀក២០០ដើម គគីរ១០០ដើម និងឈើទាល៣០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក កងសំរិទ្ធ កិត្យា តំណាងគណៈគ្រប់គ្រងវិទ្យាល័យព្រៃឈរ និងរដ្ឋបាលឃុំ ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណសាលារៀន និងសាលាឃុំ ស្ថិតនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម គ្រញូង៥០ដើម បេង៥០ដើម និងច្រេស៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ធៀប ធឿន អនុប្រធានអង្គការអាប៉ូប៉ូប្រចាំកម្ពុជា ចំនួន១០០ដើម ដើម្បីយកទៅដាំនៅបរិវេណដីរបស់អង្គការ ស្ថិតនៅភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម និងបេង៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក រ៉ាត់ តុលា ប្រធានរដ្ឋបាលទូទៅក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) សាខាខេត្តសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៣០០ដើម ធ្នង់៣០០ដើម គ្រញូង៣០០ដើម និងច្រេស១០០ដើម។
– ផ្តល់កូនឈើចម្រុះ ចំនួន១,៩១០ដើម ដើម្បីយកទៅដាំបន្ថែមនៅបរិវេណខាងជើងមុខនាគប្រាសាទអង្គរវត្ត សួនរុក្ខជាតិអង្គរ និងភូមិមណ្ឌល៣នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៧៩០ដើម ច្រេស៨៥០ដើម បេង១០០ដើម រំដួល១៦០ដើម និងឥន្ទនេល១០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាង លោក គង់ ចំណាប់ នាយកធនាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប ចំនួន២,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តប្រាសាទសំបូរ និងវត្តសន្ទុក ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គគីរ១,០០០ដើម ឈើទាល៥០០ដើម និងគ្រញូង៥០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងធនាគារកាណាឌីយ៉ា សាខាសៀមរាប អង្គរអាកខេត ចំនួន៣៩៧ដើម យកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៧០ដើម ច្រេស៧០ដើម កកោះ៥០ដើម គគីរ២០ដើម អង្កាញ់៣០ដើម រំដួល៤០ដើម ក្ងោក៤៧ដើម ត្របែកព្រៃ៣០ដើម រាំងភ្នំ២០ដើម អូញម៉ូញ១០ដើម និងឥន្ទនេល១០ដើម។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
The APSARA National Authority distributed a total of 9507 saplings from 09-16 September 2024. The saplings had been distributed to local authorities, monks, private companies, and the residents.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.
Article and Photos: Department of Water, Forestry and Infrastructure Management
Article Translator: Net Phirun
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា រួមជាមួយវិស័យឯកជន ផ្តល់ចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថានដល់ពលរដ្ឋរស់នៅឃុំបាគង ស្រុកប្រាសាទបាគង -APSARA National Authority, in collaboration with the private sector, to provide stoves to residents of the Bakong commune- 23 December 2024
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស)