នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របីរៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប ចៅសង្កាត់ក្របីរៀល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកចង្រ្កានបង្កើនថាមពល ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) ជូនប្រជាពលរដ្ឋចំនួន៧៣៨គ្រួសារ នៅក្នុងភូមិចំនួន៧ នៃសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
ការចែកជូនចង្រ្កានបង្កើនថាមពលខាងលើនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណេាះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍ផងដែរ៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន
On the morning of September 14, 2024, H.E. Dr. Hang Peou, Director General of the APSARA National Authority and Chairman of the Local Assistance Team in Sangkat Krabei Riel, along with Mr. Sakhon Porin, President of the Cambodian Civil Society Network (CCN), and Mr. Chuon Yep, Chief of Sangkat Krabei Riel, participated in the distribution of cookstoves donated by Guangzhou Iceberg Environmental Consulting Services Co. Ltd. to 738 families in Sangkat Krabei Riel, Siem Reap Province.
This initiative reflects the leadership’s commitment to improving the lives of local residents and highlights the Royal Government of Cambodia’s efforts to reduce pollution within the community.
Article: Office of Communication
Photos: Hab Kim An
Article Translator: Net Phirun
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

