កម្មវិធីអប់រំបេតិកភណ្ឌដល់កុមារ ដែលរួមសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅសាលាបឋមសិក្សាវត្តលលៃ បានឈានដល់ទីបញ្ចប់សម្រាប់ឆ្នាំ២០២៤។ កម្មវិធីអប់រំបេតិកភណ្ឌនេះ មានរយៈពេល៩ខែដោយចាប់ផ្តើមពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសិស្សានុសិស្សចំនួន៦៩នាក់ មកពីថ្នាក់ទី៥ចំនួន១ថ្នាក់ និងថ្នាក់ទី៦ចំនួន១ថ្នាក់ រួមទាំងលោកនាយក និងលោកគ្រូអ្នក-គ្រូទទួលបន្ទុក ថ្នាក់សរុបចំនួន៣នាក់។
កម្មវិធីអប់រំបេតិកភណ្ឌ ផ្តល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធ៌ម-ប្រវត្តិសាស្ត្រ បានយល់ដឹង នូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្តុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធ៌មទាំងនេះ ឱ្យចេះ ស្រឡាញ់ ចេះថែរក្សាការពារ ជាពិសេស កុមារទាំងនេះ អាចធ្វើជាគំរូចំពោះសហគមន៍របស់ខ្លួនលើវិស័យថែរក្សា ការពារ និងគ្រប់គ្រងកេរមរតកវប្បធម៌ក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។
អញ្ជើញចូលរួមក្នុងឱកាសបិទកម្មវិធីនេះ មានលោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ និងតំណាងលោក អុឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប៕
អត្ថបទ និងរូបភាព : ក្រុមការងារអប់រំបេតិកភណ្ឌ
The Heritage Education Program, a collaborative effort between the APSARA National Authority and the Khmer Cultural Heritage Organization, successfully concluded in 2024 at Wat Lolei Primary School. Spanning nine months from January to September, the program engaged 69 students and three teachers.
This initiative aimed to instill an understanding of the cultural heritage of the Angkor area among local children. By fostering this knowledge, the program sought to empower students to become advocates for the preservation, protection, and management of their community’s cultural heritage in the future.
The closing ceremony was attended by Mr. Un Monita, Director of the Khmer Cultural Heritage Organization, along with a representative of Mr. Im Sokrithy, Director of the Department of Research, Training, and Communication of the APSARA National Authority. The event also saw participation from school principals, teachers, and local authorities.
Article and Photos: Heritage Education Working Group
Article Translator: Net Phirun
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

