ការងារជួសជុលប្រាសាទបាទជុំ ដែលបានចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។
កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលពង្រឹងប្រាសាទបាទជុំ នៅដំណាក់កាលទី៥នេះ បានសម្រេចចាប់ពីរួតទី១ ដល់រួតទី៣ ក្នុងចំណោមទាំង៤រួត និងកំពុងបន្តជួសជុលរួតទី៤។ អ្នកជំនាញរូបនេះបញ្ជាក់ថា រួតទី៣ និងទី៤ រងការខូចខាតធ្ងន់ធ្ងរ គឺរចនាសម្ពន្ធជញ្ជាំងបានរលុះធ្លុះពីមួយចំហៀងទៅមួយចំហៀង នៅតាមជ្រុងនីមួយៗមិនមានស្ថិរភាព។ ក្រុមការងារសម្អាតកំណកដី ស្លែ ឬសរុក្ខជាតិ និងឥដ្ឋពុកផុយចេញ ហើយប្រើប្រាស់ឥដ្ឋចាស់ដែលនៅមានគុណភាពឡើងវិញ រួមទាំងឥដ្ឋថ្មីនៅទីតាំងចាំបាច់។ ប្រើស្នូលដែកទាមនៅទីតាំងហែកខ្លាំង។ បិទកំបោរបាយអការពារជម្រាបទឹកជាដើម ដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឥដ្ឋ ដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ នៅតែរឹងមាំគង់វង្សយូរអង្វែងបន្តទៀត ។
បន្ទាប់ពីបញ្ចប់ការងារជួសជុលរួតទាំង៤រួតផ្នែកខាងលើតួប៉មកណ្តាលប្រាសាទបាទជុំ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជណ្តើរបន្ថែមទៀត ជាការលើកតម្លៃប្រាសាទបុរាណនេះ រក្សាបាននូវសោភ័ណភាព ដើម្បីសម្រួលដល់ការឡើង-ចុះ របស់ទេសចរផង៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា/ កញ្ញា ដយ ពេជ្រជឺរ៉ា
The APSARA National Authority is making significant progress on the restoration of Bat Chum Temple, with the project now about 70% complete and expected to finish by the end of 2024.
Initiated in early June 2024, the restoration focuses on reinforcing the temple’s structure, particularly addressing severe damage on the third and fourth platforms. Engineer Ms. Doy Pichjira reported that the team has been actively removing moss, weeds, and decaying bricks while reusing high-quality old bricks alongside new materials. Steel reinforcements are being added where necessary, along with mortar to ensure the temple’s stability.
Once the upper parts of the central tower are restored, efforts will shift to enhancing the stairs, aiming to preserve the temple’s beauty and improve accessibility for visitors. This ancient structure, over 1,000 years old, is being meticulously restored to ensure its longevity and cultural significance.
Article by Yi Sotha
Photos by Phouk Chea / Doy Pichjira
Article Translator: Net Phirun
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

