Friday, December 27, 2024
Latest:

មន្រ្តី-បុគ្គលិកសណ្ដាប់ធ្នាប់ និងទេសចរណ៍៨០រូបចូលរួមវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផ្នែកបដិសណ្ឋារកិច្ច- 80 Public Order and Tourism Agents Participate in Hospitality Capacity Building Workshop- 06 September 2024

Share Post:

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចភ្ញៀវទេសចររបស់ ភ្នាក់ងារទេសចរ ក្រោយសម័យកូវីដ-១៩។ វគ្គសិក្សានេះអ្នកចូលរួមសរុប៨០រូប ដែលជាមន្រ្តី-បុគ្គលិក ជាភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរ ដែលប្រចាំការនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ 

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានលើកឡើងថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដើម្បីឱ្យមន្រ្តី-បុគ្គលិកនៅតាមគោលដៅទាំងអស់ ពង្រឹងចំណេះដឹងទាក់ទងនឹងផ្នែកបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ ជាធម្មតា ភ្នាក់ងារទេសចរ និងសណ្ដាប់ធ្នាប់ ជាអ្នកដែលប្រាស្រ័យផ្ទាល់ជាមួយភ្ញៀវទេសចរ ដូច្នេះការមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកបដិសណ្ឋារកិច្ច ការទទួលស្វាគមន៍ រាក់ទាក់ និងណែនាំភ្ញៀវ កំឡុងពេលពួកគេចូលទស្សនា នៅតាមប្រាសាទ។ 

ដ្បិតថា សិក្ខាសាលាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោក សេង សុធារ៉ា មានសុទិដ្ឋិនិយមថា សិក្ខាកាមទាំងអស់ នឹងតោងចាប់បាននូវចំណេះដឹងថ្មីៗដែលបង្រៀនដោយវាគ្មិន ក៏ដូចជាចែករំលែកចំណេះដឹងកន្លងមក និងសួរនាំនូវចំណុចនានាដែលមានចម្ងល់ ដើម្បីឱ្យទទួលបាន ចំណេះដឹងគ្រប់ជ្រុងជ្រោយ។ 

គួរបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកញ្ញា ដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់៕

អត្ថបទ៖ នាង សំណាង 

រូបភាព៖ ហាប់ គឹមអាន

The Department of Tourism Development and Culture recently hosted a hospitality capacity building workshop aimed at enhancing the skills of tourism agents after the Covid-19 pandemic. The two-day event, held on September 5-6, saw the participation of 80 individuals, including Public Order agents and tourism representatives stationed at the Angkor site.

Mr. Seng Sotheara, Director of the Department of Tourism Development and Culture, emphasized the importance of this workshop for officials and staff across all tourism destinations. He noted that tourism and public order agents are often the first points of contact for visitors, making it crucial for them to possess a strong foundation in hospitality and tourism practices.

Despite the brief duration of the workshop, Mr. Sotheara expressed optimism that participants would effectively absorb the new insights shared by the speakers. He encouraged attendees to engage actively, sharing their experiences and posing questions to enrich their understanding.

Article: Neang Samnang  

Photos: Hap Kim An

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn