នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បន្តអនុវតកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប។ កម្មវិធីបង្រៀនថ្ងៃនេះ មានលក្ខណៈពិសេសបន្តិច គឺក្រុមគ្រូបង្គោលបានរៀបចំពិធីធ្វើបទបង្ហាញស្តីពីបេតិកភណ្ឌហត្ថកម្មប្រពៃណីរបស់សហគមន៍ក្របីរៀល ដែលជាការផលិតរបស់របរប្រើប្រាស់ពីធម្មជាតិ មានផ្តៅ និងរពាក់ រំចេក និងវត្ថុធាតុដើមធម្មជាតិមួយចំនួនទៀត ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន២០០នាក់បានស្វែងយល់អំពីមរតកដូនតារបស់ខ្លួន។
លោក អ៊ឹម សុខរិទ្ធី គ្រូបង្គោល និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូ អនុវត្តគម្រោងមួយឈ្មោះថា កម្មវិធីអប់រំបេតិកភណ្ឌ ដោយមានមេរៀនជាច្រើនពាក់ព័ន្ធជាមួយនិងវប្បធម៌ សាសនា បេតិកភណ្ឌរូបិយ និងអរូបិយ និងការចុះទស្សនកិច្ចសិក្សានៅតាមប្រាសាទឬសារមន្ទីរជាដើម។ លោកថា ជាផ្នែកមួយនៃបេតិកភណ្ឌអរូបិយ ពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ក្របីរៀល កំពុងនៅបន្តកេរដំណែល ចំណេះជំនាញ គឺការផលិតរបស់របរប្រើប្រាស់ដោយដៃ ចេញពីធម្មជាតិមានផ្តៅ រពាក់ និងស្លឹករំចេកជាដើម សម្រាប់ប្រើប្រាស់ រហូតមានកេរ្តី៍ឈ្មោះល្បាញ។ ការចែករំលែកបទពិសោធន៍អំពីដំណើរការផលិតរបស់ប្រើប្រាស់ពីផ្តៅ និងរពាក់នេះ និងផ្សារភ្ជាប់គ្នារវាងមេរៀននៅក្នុងថ្នាក់ និងអ្វីដែលបានឃើញជាក់ស្តែង ដើម្បីឱ្យក្មេងៗដែលជាសមាជិកក្នុងសហគមន៍បានឃើញនិងត្រូវបន្តវេនមរតកទាំងនោះទៅថ្ងៃខាងមុខ។
សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
On 05 September 2024, the APSARA National Authority, through its Department of Research, Training, and Communication, continued its impactful heritage education program at Krabei Riel Primary School in Siem Reap. This session featured a special curriculum focused on the traditional handicraft heritage of the Krabei Riel community, specifically the production of natural products like rattan bananas and other materials. Approximately 200 students participated in this enriching experience to learn about their ancestral heritage.
Mr. Im Sokrithy, Trainer and Director of the Department of Research, Training, and Communication of APSARA National Authority, emphasized the program’s longstanding collaboration with partner organizations. The Heritage Education Program encompasses a wide range of topics related to culture, religion, and both tangible and intangible heritage, including educational visits to temples and museums. He noted that many families in the Krabei Riel commune continue to pass down skills in producing natural handicrafts, such as those made from rattan and banana leaves, which are integral to their cultural identity.
The sharing of experiences regarding the rattan weaving process serves to connect classroom lessons with real-world practices. This approach not only enriches students’ understanding but also empowers them to carry forward these important legacies into the future.
The heritage education program is crucial for residents of heritage areas, particularly the younger generation. It aims to instill an appreciation for cultural heritage, encouraging youth to understand its value and engage in its protection. By fostering a sense of responsibility towards heritage conservation, the program seeks to cultivate role models within the community who are committed to safeguarding their cultural legacy.
Article: Office of Communication
Photos: Hab Kim An
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។