Tuesday, December 24, 2024
Latest:

អាជ្ញាធរជាតិអប្សរា បើកធ្វើសិក្ខាសាលាផ្ទៃក្នុងស្តីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ” APSARA National Authority Holds Internal Workshop on “Implementation of Environmental Management System for Angkor” 29 August 2024

Share Post:

នាព្រឹកថ្ងៃ ២៩ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលសន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានបើកធ្វើសិក្ខាសាលាផ្ទៃក្នុងស្ដីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ” ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ព្រមទាំងសិក្ខាកាមមកពីតាមបណ្តានាយកដ្ឋានចំណុះទាំង៨របស់អាជ្ញាធរជាតិអប្សរាដ៏ច្រើនកុះករ។
អង្គសិក្ខាសាលា ដែលរៀបចំឡើងដោយអង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរានេះ ក្នុងគោលបំណងដើម្បី៖ ផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បញ្ជ្រាបការយល់ដឹងពីសកម្មភាពគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាននីមួយៗ ព្រមទាំងលទ្ធភាពក្នុងការចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។ ដោយផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា អង្គរនិងបរិស្ថាន តួនាទីនិងភារកិច្ចនៃភ្នាក់ងារសណ្តាប់ធ្នាប់ប្រាសាទដែលកំពុងអនុវត្ត កិច្ចការសាងសង់និងជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរជាដើម។
ឯកឧត្តម សុខ លក្ខិណា បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានបែបស្តង់ដាអន្តរជាតិISO14001 ដែលអាជ្ញាធរជាតិអប្សរា យកមកអនុវត្តតាំងពីឆ្នាំ2003នេះ មានសារៈសំខាន់ណាស់ សម្រាប់កិច្ចការអភិរក្សនិងលើកតម្លៃរមណីយដ្ឋាន-អង្គរ។ មិនចំពោះតែផ្ទៃក្នុងអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ យើងក៏នៅបានផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋ បណ្តាស្ថាប័ននិងអង្គភាពជុំវិញខេត្តផងដែរ។ ហើយយើងនឹងនៅតែបន្តធ្វើជាប់ជាប្រចាំទៀតផង។

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក សឿន ប៊ុនស័រ

On 29 August 2024, the Angkor Conference Hall hosted an internal workshop focused on the “Implementation of Environmental Management System for Angkor.” The event was chaired by H.E. Mr. Sok Leakena, representing H.E. Dr. Hang Peou, Director General of the APSARA National Authority, and attended by trainees from the eight departments of the Authority.

Organized by the Environmental Management-Angkor Unit, the workshop aimed to disseminate information and provide guidance on utilizing the Angkor Environmental Management System Handbook. The goal was to raise awareness about environmental management activities across departments and encourage participation in environmental protection efforts in the Angkor area.

Key topics discussed included the relationship between Angkor and environmental conservation, as well as the roles and responsibilities of public order agents working on-site.

H.E. Mr. Sok Leakena emphasized the importance of the ISO 14001 international standard for environmental management, which has been implemented by the APSARA National Authority since 2003. He highlighted that this initiative is crucial for the conservation and promotion of Angkor, extending beyond the Authority to engage local communities, institutions, and units throughout the province. The commitment to regular dissemination of this information will continue.

Article: Office of Communication 
Photos: Soeun Bunsor

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn