អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្តដែលមានភាពខូចខាតធ្ងន់ធ្ងរ។
លោក ឃាម មុនី ប្រធានក្រុមការងារជួសជុលបណ្ណាល័យខាងត្បូងនេះ បញ្ជាក់ថា បច្ចុប្បន្ន បណ្ណាល័យខាងត្បួងនៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម។ តួយ៉ាងហោជាង និងជញ្ជាំងរបស់បណ្ណាល័យហែកចេញពីគ្នា ដំបូលមួយចំនួនត្រូវបានបាត់បង់ ធ្នឹមរងនូវសំណឹក និងសសរមានសភាពពុកផុយជាដើម៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា
The APSARA National Authority has initiated restoration efforts for the southern library located on the second terrace of Angkor Wat Temple, which has suffered significant damage over time.
Mr. Kheam Mony, who leads the restoration team, reported that the structure is in a dilapidated state, with issues such as rotten and cracked pillars, torn walls, missing roof sections, eroded beams, and decayed pillars. The restoration aims to preserve this important historical site for future generations.
Article: Chhay Phanny
Photos: Yi Sotha
Share:
Our Latest News

ការធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ចប់ដោយជោគជ័យ-External Audit of the Environmental Management System-Angkor of the APSARA National Authority Completed - 27 February 2025
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានរៀបចំពិធីបិទសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុនហៅកាត់ថា JQA (Japan Quality Assurance)