– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ អប្បគព្ភោ ម៉ាក ចន្ធូ ព្រះគ្រូចៅអធិការវត្តជម្ពូធិបតីសុវណ្ណោព្រីងកោង ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម បេង២០០ដើម ធ្នង់២០០ដើម គគីរ៣០០ដើម ឈើយាង (ឈើទាល) ៣០០ដើម ព្កុល៥០ដើម ជើងគោ៣០ដើម និងរាំងទឹក២០ដើម។
– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឆោម សារិន គង់នៅវត្តសុវណ្ណារាម ចំនួន៩០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាម៉ូតមានជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម ផ្តៀក៣០០ដើម និងឈើទាល៣០០ដើម។
– ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ចំនួន១,៥០០ដើម ដើម្បីប្រារព្ធ យុទ្ធនាការដាំដើមឈើ ដើម្បីពិភពលោកបៃតង។ កូនឈើទាំងនោះរួមមាន ធ្នង់៣០០ដើម បេង៣០០ដើម គ្រញូង៣០០ដើម ព្កុល៣០០ដើម និងរំដួល៣០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ចំនួន២,២០០ដើម ដើម្បីយកទៅដាំលម្អសោភណភាព ក្នុងយុទ្ធនាការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាប។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ៤០០ដើម អំពិល១០០ដើម ធ្នង់១,០០០ដើម និងរំដួល៧០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ទី មេង ប្រធានក្រុមប្រឹក្សាឃុំឫស្សីលក ចំនួន១,២០០ដើម ដើម្បីយកទៅដាំតាមដីទំនេរក្នុងបរិវេណសាលារៀន ទីសាធារណៈ និងតាមដងផ្លូវ ក្នុងឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម លឿងរាជ១០០ដើម ជើងគោ២៥ដើម ព្កុល២៥ដើម ឥន្ទនេល៥០ដើម ស្តៅ១០០ដើម រំដួល១០០ដើម កកោះ១០០ដើម គគីរ១០០ដើម និងផ្តៀក១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ឈួន នី តំណាងសហគ្រាសខ្មែរទំនើប ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីផ្ទាល់ខ្លួន និងតាមដងផ្លូវ ស្ថិតនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ឈើទាល២០០ដើម កកោះ២០០ដើម រំដួល១០០ដើម ក្ងោកតូច១០០ដើម ចាមរី១០០ដើម និងលឿងរាជ២០០ដើម។
– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី សន រ័ត្ន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម គគីរ១០០ដើម កកោះ១០០ដើម ឈើទាល៥០ដើម និងរំដួល៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក នេត វាសនា ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ចំនួន១២០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីផ្ទាល់ខ្លួន ស្ថិតនៅភូមិស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម និងធ្នង់៧០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ចាន់ រដ្ឋា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីផ្ទាល់ខ្លួន ស្ថិតនៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១,០០០ដើម បេង២៥០ដើម និងកកោះ២៥០ដើម៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
A total of 10,920 saplings were distributed by the APSARA National Authority from 30 July to 06 August 2024. The saplings had been distributed to local authorities, monks, private companies, and the residents.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.
Article and Photos: Department of Water, Forestry and Infrastructure Management
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)