Friday, November 22, 2024
Latest:

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញភាពស្ញប់ស្ញែងពេលមកទស្សនាប្រាសាទអង្គរវត្ត-Angkor Wat continues to captivate both national and international tourists- 03 August 2024

Share Post:

គ្រប់ពេលវេលាទាំងអស់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១មុនគេ។ ភាពល្បីល្បាញ​របស់​ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុង​ស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។

លោក ផល វណ្ណៈ ដែលមកកម្សាន្តប្រាសាទអង្គរវត្ត ជាមួយក្រុមការងារច្រើននាក់ទៀត​កាលពីថ្ងៃទី១ខែសីហា​ បានបង្ហាញអារម្មណ៍រីករាយ និងស្រស់ស្រាយ។ លោក វណ្ណៈ ឱ្យដឹងថា អង្គរវត្តពិតជាអស្ចារ្យ ហើយវារិតតែពិសេសទៅទៀត នៅពេលដែលមគ្គុទ្ទេសក៍ទេសចរណ៍ បានរៀបរាប់ពីរឿងរ៉ាវនានានៅតាមប្រាសាទឱ្យលោកស្ដាប់។ បុរសអ្នកភ្នំពេញរូបនេះ បានចាត់ទុកអង្គរវត្តគឺជាសំណង់ដ៏ល្អឯក ដែលមានចម្លាក់នៅតាមផ្ទាំងថ្មជាច្រើនដ៏រស់រវើក ព្រមទាំងមានធម្មជាតិ ដ៏ស្រស់ស្អាតនៅជុំវិញបរិវេណផង គឺកាន់តែធ្វើឱ្យរូបលោក​មិនស្ងើចសរសើរមិនបាន។

ចំណែកអ្នកស្រី សាម សេត ដែលជាអ្នកទេសចរ មកដល់អង្គរវត្តជាលើកដំបូង​ក៏មានចិត្តសប្បាយរីករាយដែរ។ អ្នកស្រីបានប្រាប់ថា ពេលដែលគាត់បានឃើញកំពូលប្រាសាទអង្គរវត្ត កសិន្ធុទឹក​ និងវាលស្មៅបៃតងស្រស់ស្អាតភ្លាម គឺមានអារម្មណ៍រីករាយ រំភើបនិងស្បើយពីកង្វល់​នានាភ្លាម។

មិនត្រឹមតែភ្ញៀវទេសចរជាតិប៉ុណ្ណោះទេដែលស្ងើចសសើរអំពីភាពអច្ឆរិយៈនៃប្រាសាទអង្គរវត្តនិងទេសភាពដ៏ស្រស់ស្អាតនោះ សូម្បីតែភ្ញៀវទេសចរបរទេស ក៏បង្ហាញអារម្មណ៍ដូចគ្នានេះដែរ។
បុរសជនជាតិអេស្ប៉ាញ ដែលបាននាំភរិយានិងកូន២នាក់ទៀតមកទស្សនាអង្គរវត្ត បានបង្ហាញអារម្មណ៍ស្ញប់ស្ញែញជាមួយសំណង់ស្ថាបត្យកម្មដែលមានអាយុជិតមួយពាន់ឆ្នាំនេះដែរ។ លោកមានប្រសាសន៍ថា ​វាពិតជាមានភាពអស្ចារ្យបំផុត ដែលធ្វើឱ្យលោក​និងក្រុមគ្រួសារ​បានឃើញជាលើកដំបូង។
បុរសដដែលបញ្ជាក់ថា បានជាប់ចិត្តជាមួយប្រាសាទបុរាណនៅទីនេះយ៉ាងខ្លាំង ហើយលោកនឹងបន្តនាំភរិយានិងកូនដើរទស្សនាក្រុងអង្គរធំ ព្រមទាំងប្រាសាទតាព្រហ្មថែមទៀត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា

Angkor Wat, a UNESCO World Heritage site, continues to captivate both national and international tourists with its breathtaking architecture and serene natural surroundings. Situated in Siem Reap, this iconic temple complex is often the first destination for visitors eager to explore its historical significance and beauty.

Tourists are frequently awestruck by the grandeur of Angkor Wat, which stands as one of the largest religious monuments in the world. The combination of intricate stone carvings and lush greenery creates an enchanting atmosphere that offers a respite from everyday worries. The expansive lawns and tranquil moats surrounding the temple enhance its sacred ambiance, inviting visitors to immerse themselves in its rich history.

Mr. Phal Vannak, who visited Angkor Wat with a group, expressed his delight in the experience. He highlighted how the stories shared by the tour guide enriched his understanding of the temple’s significance, making his visit even more memorable. For him, Angkor Wat represents not just an architectural marvel but also a place where history comes alive through its detailed carvings and stunning natural landscape.

First-time visitor Ms. Sam Seth echoed these sentiments, sharing her excitement upon seeing Angkor Wat for the first time. The sight of the towering temple, surrounded by its picturesque moat and vibrant greenery, filled her with joy and wonder.

A Spanish family visiting for the first time also shared their impressions of Angkor Wat. The father expressed amazement at the nearly 1,000-year-old architecture, noting how deeply connected they felt to the ancient site. He mentioned plans to explore other nearby temples, such as Angkor Thom and Ta Prohm, further enriching their cultural experience.

Article: Neang Samnang 
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn