Day: August 6, 2024

AnnouncementNews

សេចក្ដីជូនដំណឹងក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ដូចខាងក្រោម- 06 August 2024

អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់បានជ្រាបថា ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ដូចខាងក្រោម៖

Read More
NewsNews 2024

អាជ្ញាធរជាតិអប្សរា អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ-APSARA National Authority Celebrates the Groundbreaking Ceremony for Funan Techo Canal- 05 August 2024

ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំនៃអាជ្ញាធរជាតិអប្សរាចូលរួមវាយគង ទូងស្គរ នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងទី៥ ខែសីហា ឆ្នាំ២០២៤ នាស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

Read More
NewsNews 2024

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាគណរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សានានា រួមជាមួយធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី បន្តដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ-APSARA National Authority cooperates with the Phnom Penh Monk Council and the private sector to continue planting trees in Angkor- 04 August 2024

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមពិធី«យុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក» អាជ្ញាធរជាតិអប្សរា បានសហការជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រី បុគ្គលិក និងពលករ ចំនួន៣១១អង្គ/នាក់នៃសាលាគណរាជធានីភ្នំពេញ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) និងគ្រឹះស្ថានសិក្សានានាដូចជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

Read More
NewsNews 2024

សិស្សានុសិស្សសាលាអន្តរជាតិសន្តិភាព ENH ចំនួន៣០០នាក់ មកទស្សនាស្វែងយល់នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ-300 Students from Sante Phiep ENH International School visit the Preah Norodom Sihanouk-Angkor Museum- 04 August 2024

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ សិស្សានុសិស្សសាលាអន្តរជាតិសន្តិភាព ENH ចំនួន៣០០នាក់ បានមកទស្សនាស្វែងយល់នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងគោលបំណងស្វែងយល់ពីតួនាទីរបស់សារមន្ទីរ និងវត្ថុសិល្បៈនានា

Read More
NewsNews 2024

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរលើកទី៩-APSARA National Authority’s head to participate in the 9th Angkor Empire Marathon- 04 August 2024

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ លើកទី៩ ដែលប្រារព្ធឡើងនៅខាងមុខប្រាសាទអង្គរវត្ត។

Read More
NewsNews 2024

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញភាពស្ញប់ស្ញែងពេលមកទស្សនាប្រាសាទអង្គរវត្ត-Angkor Wat continues to captivate both national and international tourists- 03 August 2024

គ្រប់ពេលវេលាទាំងអស់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១មុនគេ។ ភាពល្បីល្បាញ​របស់​ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុង​ស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។

Read More