កូនឈើចម្រុះចំនួន១០,១២៤ដើម បន្ថែមទៀតត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ -10,124 saplings distributed by APSARA National Authority from 23 to 29 July 2024- 01 August 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើសរុប ១០,១២៥ ដើមបន្ថែមទៀត ទៅស្ថាប័នរដ្ឋ ឯកជន វត្តអារាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងក្នុង និងក្រៅខេត្តសៀមរាប។ ដើមឈើទាំងនោះរួមមាន៖

– ប្រគេនកូនឈើចម្រុះជូនព្រះគ្រូសិរីរតនានុបាល ធុយ ធុល ព្រះគ្រូចៅអធិការវត្តជយមុនីវនារាម(វត្តជយោ) ចំនួន៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ច្រេស១០០ដើម បេង១០០ដើម ធ្នង់២០០ដើម គគីរ១០០ដើម ផ្តៀក១០០ដើម និងឥន្ទនេល១០០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះគ្រូមុនីសន្តិបាល មល់ ប្រុស ព្រះគ្រូចៅអធិការវត្តពោធិវនារាម(វត្តស្ពឺ) ចំនួន៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន បេង១០០ដើម រំដួល១០០ដើម ចារ១០ដើម ឥន្ទនេល១០០ដើម ស្តៅ៥០ដើម ព្កុល៤០ដើម ត្រចៀកដំរី២០ដើម រាំងភ្នំ៥០ដើម ត្រាច៥០ដើម ពពេល២០ដើម ឈើទាល៣០ដើម កកោះ៣០ដើម និង ផ្តៀក១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤នៃកងទ័ពជើងគោក ចំនួន៣,០០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណទីបញ្ជាការ និងនៅតាមអង្គភាពចំណុះ។ កូនឈើទាំងនោះរួមមាន ច្រេស៥០០ដើម បេង២០០ដើម ធ្នង់៣០០ដើម គ្រញូង៥០០ដើម គគីរ៥០០ដើម ឈើទាល៥០០ដើម រំដួល២០០ដើម និងលឿងរាជ៣០០ដើម។​

– ផ្តល់កូនឈើចម្រុះចំនួន២,០០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន។

– ផ្តល់កូនឈើចម្រុះ ចំនួន៦៥០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ឡាច សឿន ប្រធានក្រុមប្រឹក្សាឃុំសំរោងយា ចំនួន១,២០០ដើម ដើម្បីយកទៅដាំតាមដីទំនេរក្នុងបរិវេណវត្ត សាលារៀន សាលាឆទាន និងដីសហគមន៍ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៣០០ដើម គ្រញូង៣០០ដើម ធ្នង់៣០០ដើម និងច្រេស៣០០ដើម។  

– ផ្តល់កូនឈើចម្រុះជូនលោក រំ រ៉ែន នាយកសាលាបឋមសិក្សា ថៃស្យូ ចំនួន៨០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណ និងសងខាងផ្លូវចូលសាលារៀន ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៥០ដើម ធ្នង់៥០ដើម ច្រេស២០ដើម កកោះ១០០ដើម គគីរ១០០ដើម ផ្តៀក៥០ដើម ឈៀទាល១០០ដើម ពពេល៥០ដើម ធ្លក១០ដើម ត្រយឹង៣០ដើម មៀនព្រៃ១០ដើម ខ្នុរព្រៃ២០ដើម ព្កុល២០ដើម រាំងភ្នំ១០០ដើម រំដួល៣០ដើម ក្ងោក១០ដើម ត្រដក់១០ដើម រាំងទឹក១០ដើម និងឥន្ទនេល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនកម្មវិធី អាស៊ានបូកបី វិថីនៃអ្នកវិទ្យាសាស្ត្រវ័យក្មេង លើកទី១០ និងអង្គការ Mentors Cambodia ចំនួន២៧៤ដើម ដើម្បីយកទៅដាំនៅបរិវេណខាងត្បូងកសិន្ធុប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១២៤ដើម ច្រេស៣០ដើម គគីរ៣០ដើម កកោះ២០ដើម ព្កុល២០ដើម ក្ងោក២០ដើម និងរំដួល៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ណា សុភ័ក្រ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តអូរដា ស្ថិតនៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម បេង៥០ដើម ច្រេស៥០ដើម រំដួល៥០ដើម ក្ងោកតូច២០ដើម លឿងរាជ១០ដើម និងព្កុល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក សោម វុត្ថា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីបន្ទាយទាហានរថក្រោះ ស្ថិតនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៤០០ដើម ឥន្ទនេល៧៥ដើម និងក្ងោកតូច២៥ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

A total of 10,124 saplings were distributed by the APSARA National Authority from 23 to 29 July 2024. The saplings had been distributed to local authorities, monks, private companies, and the residents.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn