ថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិត ចំនួន៣៩០អង្គ/នាក់ និមន្ត/អញ្ជើញពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង និមន្ត/ធ្វើដំណើរទស្សនកិច្ច ក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
គោលបំណង នៃដំណើរទស្សនកិច្ច សិក្សាឈ្វេងយល់ និងផ្តិតយករូបភាពនានាតាមប្រាសាទ ព្រមទាំងបានជាប្រយោជន៍ដល់ការរៀបចំឯកសារ សម្រាប់បំពេញនូវលក្ខខណ្ឌនៃការសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។
អាជ្ញាធរជាតិអប្សរា ក៏បានជួយសម្របសម្រួល និងធ្វើបទបង្ហាញតាមប្រធានបទមួយចំនួន ជូនថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងសមណនិស្សិត និស្សិត ក្នុងដំណើរទស្សនកិច្ចខាងលើ ទទួលបានជោគជ័យ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
From August 1st to 2nd, 2024, a group of 390 monk students from Preah Sihanouk Raja Buddhist University, representing Phnom Penh, Kampong Chhnang, and Battambang, embarked on a two-day study tour to the renowned Angkor site.
The primary objective of this visit was to gain a deeper understanding of the temples and capture photographs that would aid in the preparation of documents necessary for their thesis writing as part of their fourth-year bachelor’s degree program.
During their visit, the APSARA National Authority provided valuable support and conducted presentations on various topics relevant to the students’ studies.
Article: Department of Research, Training and Communication
Photos: Hab Kim An
Share:
Our Latest News
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ -Adhoc experts continued to inspect the restoration projects at Phnom Bakheng and Ta Nei Temples- 05 December 2024
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។