Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា រៀបចំធ្វើបទបង្ហាញក្រោមប្រធានបទ«របត់សង្គមសម័យកណ្តាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប -APSARA National Authority to hold a presentation on “Social Change through New Archaeological Evidence in Siem Reap”- 23 July 2024

Share Post:

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបានអញ្ជើញវាគ្មិនដែលជាដៃគូសហការណ៍ស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវដែលបានធ្វើកន្លងមក ជូនមន្រ្តីបុគ្គលិក និងសាធារណជនស្តាប់ និងទស្សនា ក្រោមប្រធានបទ «របត់សង្គមសម័យកណ្ដាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប»។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ អញ្ជើញចូលរួមបើកធ្វើបាឋកថានោះ ព្រមទាំងមានលោក លោកស្រី ជាមន្ត្រី បុគលិកអាជ្ញាធរជាតិអប្សរា ព្រមទាំងសាធារណជន បានអញ្ជើញចូលរួមផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏បានផ្សាយបន្តផ្ទាល់តាមហ្វេកបុកផេករបស់ខ្លួន ដើម្បីឲ្យមជ្ឃដ្ឋានអ្នកស្រវជ្រាវ និងសាធារណជនដទៃទៀត ដែលពុំមានពេលមកចូលរួមផ្ទាល់បាន។
វាគ្មឹនជំនាញលោក បណ្ឌិត ហេង ពិភាល់ អ្នកស្រាវជ្រាវនៃបុរាណវិទ្យាCotsen(សាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅឡូសអិនជីលេសUCLA) និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក ខ្លឹមសារសំខាន់ៗក្នុងបាឋកថានោះរួមមាន៖
– ការស្រាវជ្រាវបុរាណវិទ្យាថ្មីៗអំពីរបត់សង្គម និងការប្រែប្រួលនៃអារ្យធម៌អង្គរ
– តួនាទីរបស់បុរាណវិទ្យាប្រវត្តិសាស្ត្រ (Historical Arhaeology) ក្នុងការបំពេញ និងពង្រីកចំណេះដឹងប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រស្រាវជ្រាវចម្រុះ
– ការផ្លាស់ប្តូរនៅចុងសម័យអង្គរ
– វិស័យសេដ្ឋកិច្ចនៅសម័យក្រោយអង្គរ
– ការផ្លាស់ប្តូរសាសនា
– បេតិកភណ្ឌ និងការចងចាំ
បាឋកថាខាងលើបានបញ្ចប់ដោយជោគជ័យ ដោយសិក្ខាម និងសាធារណជន បានយកចិត្តទុកដាក់ ស្តាប់ និងមានសំណួរជជែកយ៉ាងផុសផុលជាមួយវាគ្មិនជំនាញ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក សឿន ប៊ុនស៊រ

On 22 July 2024, at the Angkor Training Center, the APSARA National Authority invited the research partners to give a lecture on the research results to its officials-staff and the public on “Social Change through New Archaeological Evidence in Siem Reap”.
Mr. Im Sokrithy, Archaeologist and Director of the Department of Research, Training, and Communication, was invited to open the lecture. Speakers: Dr. Heng Pipal, Cotsen Archaeologist (University of California, Los Angeles, UCLA) and Professor, University of Hawaii, USA.
The main contents of the lecture include:
-Recent Archaeological Research on Social Change and the Transformation of the Angkorian Civilization
-The role of Historical archeology in complementing and expanding historical knowledge using a variety of research methods.
-Changes in the late Angkorian period
-Post-Angkorian economic sector
– Change of religion
– Heritage and Memories

Article: Department of Research, Training, and Communication
Photos: Soeun Bunsor

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn