នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងកំឡុងពេល នៃការចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់លើផ្នែកវប្បធម៌នេះ លោកជំទាវបណ្ឌិត សភាចារ្យ ក៏នឹងមានការជួបសម្តែងការគួរសម ព្រមទាំងពិភាក្សានូវការងារមួយចំនួនជាមួយដៃគូនៃប្រទេសជាមិត្ត និងបណ្តាស្ថាប័ននានាមួយចំនួន ស្តីពី ការអភិរក្ស និងអភិវឌ្ឍនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងប្រទេសកម្ពុជា៕
On 22 July 2024, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, led a Cambodian delegation to the 46th Session of the World Heritage Committee in India, which will be held from 21 July to 31 July 2024. During this important meeting, she will also have a courtesy call and discuss some work with the partner countries and institutions on conservation and development at the World Heritage Sites in Cambodia.
Share:
Our Latest News

វឌ្ឍនភាពនៃដំណើរការជួសជុលនៅផ្នែកខ្លះៗនៃប្រាសាទភ្នំបាខែង- Progress of restoration work on some parts of Phnom Bakheng Temple- 16 May 2025
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។