Tuesday, December 24, 2024
Latest:

កូនឈើចម្រុះចំនួន៩,៨១៨ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤-9,818 saplings distributed by APSARA National Authority from 08 to 16 July 2024- 19 July 2024

Share Post:

កូនឈើចម្រុះសរុប៩ ៨១៨ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បានចែកចាយដល់ព្រះសង្ឃ សាធារណជនទូទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកទៅដាំទៅតាមតំបន់ផ្សេងៗ។ ដើមទាំងនោះរួមមាន៖

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ នឹង បូរះ ព្រះគ្រូចៅអធិការវត្តកក់ ចំនួន១,៦០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត និងតាមសាលារៀន ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ដើមយាង ឬឈើទាល២០០ដើម​ គ្រញូង៣០០ដើម បេង១៥០ដើម ធ្នង់២០០ដើម ច្រេស២០០ដើម លឿងរាជ១០០ដើម ក្ងោក១០០ដើម រាំងភ្នំ៥០ដើម និងរំដួល១០០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះឥន្ទសី បឿត សុម៉ៅសុវណ្ណរ៉ា ព្រះគ្រូចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន ៦០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្ត និងតាមផ្លូវ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម ក្ងោក១០០ដើម ព្កុល១០០ដើម និងរំដួល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី ចំនួន១,៥០០ដើម ដើម្បីយកទៅដាំលម្អតាមបណ្តោយផ្លូវ ចាប់ពីភូមិព្រះដាក់ ឃុំព្រះដាក់ ដល់ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន លឿងរាជ៥០០ដើម ត្របែកព្រៃ២០០ដើម ក្ងោក៣០០ដើម និងឥន្ទនេល៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ចំនួន៩០០ដើម ដើម្បីយកទៅដាំលម្អតាមសងខាងផ្លូវ ចាប់ពីកែងភូមិភ្លង់ ឃុំលាងដៃ ដល់ភូមិត្រពាំងទូក ឃុំជប់តាត្រាវ និងក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន លឿងរាជ៤០០ដើម ត្របែកព្រៃ២០០ដើម ក្ងោក២០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៧០០ដើម ដើម្បីយកទៅចូលរួមពិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកចាយកូនឈើជូនសាធារណជនទូទៅ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

– ផ្តល់កូនឈើចម្រុះ ចំនួន១,២៩៨ដើម ដើម្បីយកទៅដាំនៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

– ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី ចំនួន១,១០០ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានសហគមន៍អង្គរ មេនូឡាយហ្វ៍នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ច្រេស២០០ដើម ឈើទាល២០០ដើម និងគគីរ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហាប់ គឹមអាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៩០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០ដើម ធ្នង់៣០ដើម និងរំដួល៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក លន់ ចេនឡា ប្រធានស្នាក់ការអគ្គិសនីពាក់ស្នែង ចំនួន៥៣០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណស្នាក់ការប្រចាំការអគ្គិសនីពាក់ស្នែង ស្ថិតក្នុងភូមិអភិវឌ្ឍន៍ពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម ឈើទាល១០០ដើម បេង១០០ដើម គ្រញូង១០០ដើម ធ្នង់១០០ដើម និងក្ងោក៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហឿង ហូត នាយកសាលាបឋមសិក្សា សៀងណាំ សណ្តាន់ ចំនួន៥០០ដើម ដើម្បីយកទៅដាំជួស និងដាំបន្ថែមក្នុងបរិវេណសាលា និងនៅសងខាងផ្លូវចូលសាលា ស្ថិតក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន កកោះ១០០ដើម គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម ច្រេស១០០ដើម និងឥន្ទនេល៥០ដើម៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

A total of 9,818 saplings were distributed to the public by APSARA National Authority from 08 to 16 July 2024. The saplings had been distributed to local authorities, monks, private companies, and the local people.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn