ទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗនៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មាន ជាផ្លូវកង់សម្រាប់ភ្ញៀវទេសចរអាចជិះបានទាំងវង់តូច និងវង់ធំ មានប្រវែងជាង៤០គីឡូម៉ែត្រ ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើងសម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។
ក្រោយការបង្កើតឱ្យមានជាផ្លូវកង់ នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្ន ផ្លូវកង់ នៅតែមានភាពទាក់ទាញ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ទេសចរ ដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្ត ដែលមានសំឡេងរំខាន ឬផ្សែងបំពុលបរិស្ថាន អាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។
មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាពព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយ៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ស៊ុ សុមេធ,យី សុថា,ភោគ ជា,ហាប់ គឹមអាន
The introduction of the cycling route at Angkor by the APSARA National Authority has provided tourists with a peaceful and environmentally friendly option to explore the stunning scenery of the site. This 40-kilometer route offers a unique perspective for visitors who want to immerse themselves in the beauty of Angkor while enjoying the fresh air and natural surroundings.
In addition to the traditional modes of transportation like cars and motorbikes, the cycling route has become a popular choice among tourists looking for a different experience. The appeal of cycling lies in its ability to offer a more intimate connection with the environment, allowing visitors to enjoy the picturesque landscapes, forests, and rice fields while experiencing the daily life and culture of the local community.
Overall, the cycling route at Angkor organized by the APSARA National Authority offers tourists a refreshing and memorable experience that combines physical activity, environmental consciousness, and cultural immersion. It’s a fantastic option for those looking to see Angkor in a new light and connect more closely with their surroundings.
Article: Department of Research, Training, and Communication
Photos: Sum Someth/Yi Sotha/Phouk Chea/Hap Kim An
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)