ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។
សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
Tourists take a boat trip to Neak Pean Baray through the Community Boat Tour Service. Visitors can experience a change in atmosphere by visiting Neak Poan Temple on the island, enjoying the forest view, observing fish and birds, and witnessing the sunset. The community’s boat support not only promotes historical eco-tourism but also provides employment opportunities for local people.
It’s worth noting that both national and international tourists interested in taking a boat trip at Neak Pean Baray can purchase tickets by calling 089 211 737.
Article: Yi Sotha
Photos: Phouk Chea
Share:
Our Latest News

អាជ្ញាធរជាតិអប្សរាកំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរវត្ត- APSARA National Authority is restoring pillars at the Bakan Tower, Angkor Wat- 05 June 2025
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។
