សិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌»រយៈពេល៣ថ្ងៃ ដែលឧទ្ទេសនាមដោយមេធាវីអន្តរជាតិ ជាអ្នកឯកទេសខាងបេតិកភណ្ឌវប្បធម៌ លោក Etienne Clement បានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
សិក្ខាសាលារៀបចំធ្វើ តាំងពីថ្ងៃទី២ ខែកក្កដានោះ មានគោលបំណងបង្កើនសមត្ថភាពមន្ត្រីចម្រុះ មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តសៀមរាប មន្ទីររៀបចំដែនដីខេត្តសៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុងក្នុងរមណីយដ្ឋានអង្គរ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ឱ្យយល់ដឹងពីគោលការណ៍ច្បាប់ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីលើកតម្លៃ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌។
សិក្ខាសាលាដែលបានពន្យល់ជាច្រើន ដែលទាក់ទងនឹងអនុសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រង ថែរក្សាបេតិកភណ្ឌវប្បធម៌ឱ្យកានតែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា
A three-day capacity-building seminar on “Law and Cultural Heritage” presented by International Lawyer Etienne Clement, an expert in cultural heritage, successfully concluded on 04 July 2024.
The seminar aims to increase the capacity of officials from APSARA National Authority, Preah Vihear National Authority, Sambo Prei Kuk National Authority, General Department of Heritage of the Ministry of Culture and Fine Arts, Siem Reap Provincial Department of Culture, 5 District / Municipality Authority in Angkor site, Siem Reap Provincial Department of Land Management, Urban Planning and Construction, Siem Reap Provincial Administrative Representative and Siem Reap Union of Youth Federations of Cambodia to understand the principles of law in national and international frameworks to promote and preserve cultural heritage.
The seminar explains key international conventions for managing and preserving cultural heritage to be more effective.
Article: Chhay Phanny
Photos: Yi Sotha
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

