Monday, December 23, 2024
Latest:

កូនឈើចម្រុះចំនួន៦,១៥០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤-6,150 seedlings distributed by APSARA National Authority from 24 June to 02 July 2024- 03 July 2024

Share Post:

– ផ្តល់កូនឈើចម្រុះជូនតំណាងកងពលធំអន្តរាគមន៍លេខ ចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០០ដើម បេង៥០០ដើម គ្រញូង៥០០ដើម ដើមយាង៥០០ដើម គគីរ៥០០ដើម និងកកោះ៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី សាញ់ សោភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៨០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ដើមយាង១៥ដើម  ធ្នង់១៥ដើម បេង២០ដើម និងគ្រញូង៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ប្រាង គឹមស៊ីន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១,២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តអារាម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង២០០ដើម ត្រាច២០០ដើម គគីរ២០០ និងក្ងោក១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ប៉េង ពិសិដ្ឋ បម្រើការងារនៅក្រុមហ៊ុនតូតាល់អេនើជី(ខេមបូឌា)ឯ.ក ចំនួន២៥ដើម ដើម្បីយកទៅដាំនៅរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់៥ដើម បេង៥ដើម និងក្ងោក១០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ រតនសារោ ទិត្យ ដារ៉ា ចំនួន៩០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តរមណីយារាម ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម បេង២០០ដើម​ ធ្នង់២០០ដើម និងច្រេស២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនអង្គការ IDE ចំនួន១០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់២០ដើម បេង២០ដើម ច្រេស២០ដើម រំដួល២០ដើម និងឥន្ទនេល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនអង្គការ FAO ចំនួន៦០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម ច្រេស១០០ដើម គគីរ១០០ដើម រំដួល៥០ដើម ព្កុល៥០ដើម ក្ងោក៥០ដើម និងឥន្ទនេល៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ឡុង សុជាតិ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧៥ដើម ដើម្បីយកទៅដាំអមតាមផ្លូវ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ដើមយាង៥០ដើម និងធ្នង់២៥ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ រតនា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន នៅជើងភ្នំគូលែន។ កូនឈើទាំងនោះរួមមាន ធ្នង់១៦ដើម និងបេង៤ដើម។

– ផ្តល់កូនគ្រញូងជូនលោក សួម វីរៈ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន និងតាមផ្លូវជាតិលេខ៥ ស្ថិតនៅស្ថិតនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

A total of 6,150 saplings were distributed to the public by APSARA National Authority from 24 June to 02 July 2024. The saplings had been distributed to local authorities, private companies as well as the local people.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn