ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងនិស្សិត សរុបចំនួន១៣៧នាក់ នៃសាកលវិទ្យាល័យស្វាយរៀង បានធ្វើទស្សនកិច្ចសិក្សា មកកាន់រមណីយដ្ឋានអង្គរ គោលបំណងដើម្បីសិក្សាស្វែងយល់អំពីការដឹកនាំ គ្រប់គ្រង និងដំណើរការនៃអាជ្ញាធរជាតិអប្សរា។
ប្រធានបទសំខាន់ៗ ដែលមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅក្នុងឱកាសទទួលដំណើរទស្សនកិច្ច និងសម្របសម្រួលកម្មវិធីខាងលើជូនដល់សាស្ត្រាចារ្យ សាកលវិទ្យាធិការ និងក្រុមនិស្សិត មានដូចជា៖ សាវតារបស់អាជ្ញាធរជាតិអប្សរា រចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា តួនាទី ភារកិច្ចនៃអាជ្ញាធរជាតិអប្សរា លទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន និងបញ្ហាប្រឈមដែលអាជ្ញាធរជាតិអប្សរាជួបប្រទះ និងដំណោះស្រាយជាដើម៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ
រូបភាព៖លោកហាប់ គឹមអាន
On 29 June 2024, 137 students, and professors of Svay Rieng University visited the Angkor site. This visit provided them with valuable insights into the leadership, management, and work of the APSARA National Authority.
The topics covered during the visit, such as the background, structure, roles, responsibilities, achievements, challenges, and solutions of the APSARA Authority, would have been beneficial for the participants in gaining a comprehensive understanding of the organization. It’s great to see educational institutions engaging in such practical learning experiences.
Article: Department of Research, Training and Communication
Photos: Hab Kim An
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

