មុននឹងទៅដល់ប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរ អ្នកដំណើរ ឬទេសចរទាំងឡាយ ដែលធ្វើដំណើរលើកំណាត់ផ្លូវនៃរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅកាន់រមណីយដ្ឋានអង្គរ នឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយនិងធម្មជាតិ ព្រៃប្រឹក្សាលាស់ត្រួយបញ្ចេញពណ៌ខៀវខ្ចីនៅអមសងខាងផ្លូវគ្រប់រដូវកាល រួមជាមួយការយកចិត្តទុកដាំកូនឈើបន្ថែមថ្មីៗ និងបោសសម្អាតថែទាំបរិស្ថានស្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។
សូមអ្នកដំណើរទាំងអស់គ្នាមេត្តាកុំបោះសំរាមគ្រប់ប្រភេទលើដងផ្លូវដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន និងអនាម័យនៃរមណីយដ្ឋានអង្គរ៕
អត្ថបទ និងរូបភាព: យី សុថា
Before reaching the ancient temples in the Angkor site, travelers or tourists traveling along the Preah Sihanouk Ave to Angkor will experience a refreshing feeling with nature on both sides of the road in all seasons, with the care of planting new seedlings and cleaning the environment regularly by the environmental team of APSARA National Authority.
It’s important for all travelers to respect and preserve the beauty of such places by not littering on the roads, which will affect the beauty, environment, and hygiene of Angkor.
Photos: Yi Sotha
Share:
Our Latest News

សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្វើដំណើរទស្សនកិច្ច និងស្តាប់បទបង្ហាញស្តីពី៖ ការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ- Professors and students of the Royal University of Agriculture listen to a presentation on: Conservation management and sustainable development of the Angkor site- 28 May 2025
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សាស្ត្រាចារ្យ និងនិស្សិត ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ និងទី២២ មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន១៦៨នាក់ ធ្វើដំណើរទស្សនកិច្ច និងស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិអប្សរា ស្តីពី៖ ការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ។