នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក François Marie Didier ប្រធានសហជីព SIAAP (Syndicat Interdépartemental pour l’Assainissement de l’Agglomeration Parisien)
ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) លោក Jean-Michel Bordes អគ្គនាយក SIAVB និងលោក Kim Srun Ang អនុប្រធានសមាគម AGERA ដើម្បីពិភាក្សាជាមួយសហជីព SIAAP ក្នុងចូលរួមគាំទ្របន្តទៀតក្នុងគម្រោង SDGERA ធ្វើយ៉ាងអាចដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា សហជីព SIAAP ក៏ធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ក្នុងគម្រោងមួយចំនួនក្នុងក្រុងសៀមរាប និងក្នុងការសិក្សាធ្វើប្រព័ន្ធចម្រោះទឹកកខ្វក់គំរូនៅក្នុងតំបន់អង្គរ ក្នុងក្របខ័ណ្ឌនៃគម្រោង PAAGERA និងនៅក្នុងក្រុងសៀមរាបកន្លងមកដែរ៕
On 23 May 2024, H.E. Dr. HANG Peou, Director General of APSARA National Authority, met with Mr. François Marie Didier, President of SIAAP (Syndicat Interdépartemental pour l’Assainissement de l’Agglomeration Parisien), with the presence of Mr. Francisque Vigouroux, President of the SIAVB, Mr. Jean-Michel Bordes, Director General of the SIAVB and Mr. Kim Srun Ang, Vice President of AGERA, to discuss with SIAAP to take stock in the SDGERA project which enables the successful operation of the Angkor Water Management System.
It should be noted that SIAAP had provided significant contributions to the APSARA National Authority for projects in Siem Reap and analytical study, within the framework of the PAAGERA, to the development of Wastewater Purification Systems in the Angkor area and in Siem Reap city.
Share:
Our Latest News

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ-The northwestern section and Naga balustrade of Banteay Samre Temple’s terrace have been restored - 25 April 2025
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។