ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក François De Mazières អភិបាលក្រុងវែស៊ៃ និងជាប្រធានឧទ្យានវែស៊ៃ (Versailles Grand Parc) នៅសាលាក្រុងវែស៊ៃ ប្រទេសបារាំង ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធាន SIAVB និងជាប្រធានសមាគមចៅសង្កាត់នៃតំបន់ Essonne លោក Jean-Michel Bordes អគ្គនាយកសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) និងលោក Jacques Bellier ប្រធានសមាគម AGERA និងសមាជិកបច្ចេកទេសមួយចំនួនទៀត ដូចជា លោកស្រី Béatrice Delgado លោក Manuel Pluvinage លោក Pascal Thévenot និងលោក Srun Kim Ang។
ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សាបានផ្តោតទៅលើការគាំទ្រនិងឧបត្ថម្ភរបស់សាលាក្រុងវែស៊ៃមកលើគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) និងកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតរវាងស្ថាប័នទាំងពីរ៕
On 22 May 2024, H.E. Dr. HANG Peou, Director General of APSARA National Authority, met with Mr. François De Mazières, Mayor of Versailles and President of Versailles Grand Parc at Versailles City Hall, France. Also present were Mr. Francisque Vigouroux, President of the SIAVB and Chief of Essonne Commune, Mr. Jean-Michel Bordes, Director General of the SIAVB, Mr. Jacques Bellier, President of the AGERA Association, and other technical members such as Mrs. Béatrice Delgado, Mr. Manuel Pluvinage, Mr. Pascal Thévenot and Mr. Srun Kim Ang.
The main discussion focused on the support of Versailles City Hall on the “Siem Reap Angkor Water Management Automated Assistance System (SDGERA)” project and the possibility of the future cooperation between the two institutions.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។