នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក Jean-Michel Bordes អគ្គនាយក SIAVB និងលោក Jacques Bellier ប្រធានសមាគម AGERA និងមន្រ្តីបច្ចេកទេសរបស់ស្ថាប័នផ្សេងៗ នៃគម្រោង«ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)» ដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសក្នុងការត្រៀមយកស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិទៅដំឡើងនៅរមណីយដ្ឋានអង្គរ ចំនួន៦ស្ថានីយ នាខែមិថុនា ខាងមុខនេះ។
សូមរំលឹកឡើងវិញថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមការសម្ពោធសាកល្បងនៃស្ថានីយនេះ នៅទីស្នាក់ការ SIAVB។ ក្នុងពេលនេះ ជាលទ្ធផល ស្ថានីយដែលបានដំឡើងសាកល្បងនៅ SIAVB នាពេលនោះ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ (SIAVB) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕
On 21 May 2024, at the headquarters of the SIAVB, France, H.E. Dr. HANG Peou, Director General of APSARA National Authority, met with Mr. Jean-Michel Bordes, Director General of SIAVB, and Mr. Jacques Bellier, President of AGERA and technical officers of various institutions of the project “Siem Reap Angkor Water Management Automated Assistance System (SDGERA)” to review the technical work in preparation for six automatic water management stations to be installed at Angkor site in June.
It should be remembered that in November 2023, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Administrative Board of APSARA National Authority, led a delegation to attend the inauguration of this station at SIAVB. In the meantime, as a result, the test installation stations at SIAVB at that time achieved highly efficient results.
It should be noted that the APSARA National Authority and SIAVB signed a Decentralized Cooperation Agreement on the Siem Reap Angkor Water Management Automated Assistance System (SDGERA) project on 16 December 2022.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)