Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរា ពង្រីកសួនរុក្ខជាតិអង្គរ ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប -APSARA National Authority to expand Angkor Botanical Garden from 15 hectares to 150 hectares to enrich natural tourism- 21 March 2024

Share Post:

សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។

អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា ថ អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ១៥ហិកតារទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង៥៤៦៨ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង បំណងធ្វើជាទីធ្លាសម្រាប់ព្រលែងសត្វព្រៃជាច្រើនប្រភេទឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលទេសចរក៏អាចទស្សនាសត្វព្រៃទាំងនេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ។

ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ស្នើបញ្ឈប់ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលផ្ទុយពីការពិត ដែលបង្កជាការបំផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ឡៃ ប៉ូទី និងលោក ភោគ ជា

The 15-hectare Angkor Botanical Garden, which officially opened in 2022, is now being expanded by the APSARA National Authority from 15 hectares to 150 hectares to serve a more diverse nature tourism sector.

Deputy Director of the Department of Water, Forestry and Infrastructure Management of the APSARA National Authority, Mr. Lay Poti, said that the APSARA National Authority plans to expand the Angkor Botanical Garden from 15 hectares to 150 hectares by building a fence for wildlife release, and forestry protection as well as preparing walkways, and bridges for tourists to walk in the natural forest. In the project to expand the area of Angkor Botanical Garden, APSARA National Authority has installed cement poles and metal mesh for 5468 meters around the forest from Angkor Botanical Garden to the southern moat of Angkor Wat to create a habitat for wildlife species to live in the natural state, where tourists can also see the wildlife directly through the forest walkways.

Meanwhile, the APSARA National Authority calls for the public to stop sharing fake news on social media, which is contrary to the truth of this project, and causes exaggeration of information in a negative sense, affecting the honor of national institutions and efforts to attract tourists to visit Angkor.

Article: Yi Sotha
Photos: Lay Poti and Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn