អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត្ត ច្រាំងកសិន្ធុខាងជើងឆៀងខាងកើត ខ្លោងទ្វារខាងកើត បង្កាន់ដៃនាគខាងត្បូង រួតទី២ ប៉មខាងជើងឆៀងខាងកើត ស្រះទឹកខាងត្បូង ប្រាសាទតាព្រហ្មកិល និងប្រាសាទភ្នំបាខែង។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា
On 7 March 2024, the ad hoc experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) inspect some working sites in the Angkor Park such as the causeway, the northeast embankment, the eastern gate, the southern Naga balustrade, the northeast tower, the southern pond of Angkor Wat, the Ta Prohm Kel Temple and the Phnom Bakheng Temple.
The inspection was held to discuss and understand the process of restoration, and conservation as well as to recommend to the Cambodian expert team the work that is being done and ready for the future.
Article: Chhay Phanny
Photos: Phouk Chea
Share:
Our Latest News
សិក្ខាកាម៣០នាក់បញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌-30 Trainees Graduate from Capacity Development Course on Cultural Heritage- 11 October 2024
បន្ទាប់ពីសិក្សាទាំងទ្រឹស្តី និងការចុះកម្មសិក្សាផ្ទាល់នៅតាមភូមិបុរាណមួយចំនួននៅខេត្តសៀមរាបរួចហើយ សិក្ខាកាមសរុប៣០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយរំពឹងថានឹងយកចំណេះដឹងដែលសិក្សារួច ទៅចូលរួមអភិវឌ្ឍន៍ផលិតផលបេតិកភណ្ឌវប្បធម៌របស់ខ្លួន ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។