អគ្គនាយកអាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញពីការអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកអង្គរ ដល់ “រដ្ឋបាលបេតិកភណ្ឌវប្បធម៌” នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea)
ឆ្លៀតក្នុងឱកាសនៃការចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េស្តីអំពីការជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការងារអភិរក្ស និងការអភិវឌ្ឍ ប្រកបដោយចីរភាព តំបន់បេតិកភណ្ឌពិភពលោកអង្គរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ “រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ” ដើម្បីឈ្វេងយល់ពីកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា និងទិសដៅអនាគត៕
During the signing of a MoU on Cooperation in the Field of Cultural Heritage between the Cultural Heritage Administration of the Republic of Korea and the APSARA National Authority of the Kingdom of Cambodia on 21 February 2024, H.E. Dr. Hang Peou, Director General of APSARA National Authority, made a presentation on the conservation and restoration work of Angkor Wat’s Bakan Tower as well as sustainable development to the heads and staff of the Cultural Heritage Administration of the Republic of Korea to understand the work of the APSARA National Authority and its future direction.
Share:
Our Latest News

សិស្សានុសិស្សចំនួន៣០០នាក់ មកពីវិទ្យាល័យចំនួន៥ ក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ» ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ- 300 students from the “Good Citizens’ Consciousness” program participated in a study visit to the Preah Norodom Sihanouk-Angkor Museum- 25 May 2025
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ សិស្សានុសិស្សជាសមាជិក ក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ»
ចំនួន៣០០នាក់ មកពីវិទ្យាល័យចំនួន៥ក្នុងខេត្តសៀមរាប បានធ្វើដំណើរទស្សនកិច្ចសិក្សា មកកាន់សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ