អាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល APSARA National Authority excavates the foundation of the Southern Gate of Ta Prohm Temple before starting restoration-26 December 2023

Share Post:

ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២ សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងទី៣ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។

អ្នកស្រី នេត ស៊ីមន ឱ្យដឹងទៀតថា តាមលទ្ធផលដំណាក់កាលដំបូងនៅក្នុងរណ្តៅទី១ ក្នុងជម្រៅ៨០សង់ទីម៉ែត្រ បានប្រទះឃើញ ដុំថ្មភក់ចំនួន៨ដុំ ដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណ ជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ខ្លោងទ្វារ។ អ្នកស្រី នេត ស៊ីមន បញ្ជាក់ថា កំណាយស្រាវជ្រាវនេះ គឺបន្ទាប់ពីក្រុមការងារបានរើគំនរថ្មភក់របស់ខ្លោងទ្វារផ្នែកតួខាងលើដែលរលុះធ្លាក់មកគ្របលើរចនាសម្ពន្ធខ្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម៕

អត្ថបទ: យី សុថា
រូបភាព: ភោគ ជា

 

The archeological team of the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is excavating the foundations of the southern gate of Ta Prohm to study the condition of the foundation of the Southern Gate of Ta Prohm Temple before starting restoration. This excavation is a collaboration between the APSARA National Authority and the Archaeological Survey of India (ASI). The excavation will last three months, from mid-December 2023 to February 2024.

An archaeologist from the Department of Conservation of Monuments and Preventive Archaeology, Neth Simon, said the excavation at the Southern Gate of Ta Prohm Temple is primarily aimed at finding the stones of the lost structure. Second, study the condition of the gate’s foundation; third, learn about ancient techniques, how to prepare ancient foundations, and so on.

According to Ms. Net Simon, as a result of the first phase, in the first pit at a depth of 80 cm, eight sandstones were found that were sculpted and could be identified as the stones above the pediment, and other parts of the gate. Ms. Neth Simon confirmed that the excavation was after the team removed the sandstone pile of the upper gate, which collapsed to cover the entire gate structure to find the original location.

Article: Yi Sotha
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn