Wednesday, May 15, 2024
Latest:

អាជ្ញាធរជាតិអប្សរាចូលរួមធ្វើបទបង្ហាញស្តីពីបេតិកភណ្ឌអង្គរ និងអារាមព្រះពុទ្ធសាសនា ក្នុងអង្គពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១-APSARA National Authority participates in the presentation on Angkor Heritage and Buddhist Monasteries at the 31st National Monastic Conference -14 December 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អង្គពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ត្រូវបានប្រារព្វពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ។

ក្នុងមហាសន្និបាតនេះក៏មានព្រះរាជវត្តមាន និងព្រះវត្តមាន យាង និមន្ដចូលរួមរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេចព្រះរាជាគណៈ ព្រះមន្ដ្រីសង្ឃគ្រប់ជាន់ថ្នាក់ សមណនិស្សិត និស្សិត និងមន្ដ្រីរាជការចូលរួមប្រមាណ ១០០០ អង្គ/ នាក់ ដែលរៀបចំដោយ ក្រសួងធម្មការ និងសាសនា។

ក្នុងពិធីបើកមហាសន្និបាតនេះ តំណាងអាជ្ញាធរជាតិអប្សរា ក៏បានទទួលការអញ្ជើញឲ្យ ចូលរួមឡើងធ្វើបទបង្ហាញស្ដីអំពី បេតិកភណ្ឌអង្គរ និងអារាមព្រះពុទ្ធសាសនា ដែលមានចំណុចសំខាន់ៗមានដូចខាងក្រោម៖
⁃ ច្បាប់ស្ដីអំពីសម្បត្តិបេតិកភណ្ឌចេញដោយព្រះរាជក្រឹត្យ
⁃ ការចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះបេតិកភណ្ឌក្នុងវត្តអារាម
⁃ អំពីកិច្ចការងារអភិរក្សសំណង់ចាស់ៗនៅទីវត្តអារាមមួយចំនួន
⁃ អំពីការទប់ស្កាត់សំណង់នានានៅតាមវត្តអារាមមួយចំនួន
⁃ អំពីវត្តអារាមដែលបានចូលរួមដោះស្រាយសណ្ដាប់ធ្នាប់ និងបរិស្ថាន

ក្រោយបានបញ្ចប់បទបង្ហាញរួចមក គណៈសង្ឃ ព្រះមន្ដ្រីសង្ឃក្នុងពិធីទាំងមូលបានចូលរួមអបអរសាទរ និងបានស្វាធ្យាយ ជយន្ដោ ប្រសិទ្ធិពរដល់ប្រាង្គប្រាសាទជាបេតិកភណ្ឌពិភពលោក  ហើយនិងប្រជាជនខ្មែរដែលកំពុងប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរ  នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប  ឲ្យបានជួបតែនឹងពុទ្ធពរតរៀងទៅ។

សូមជម្រាបផងថា ថ្ងៃទី១៤ធ្នូនេះ ជាថ្ងៃពិសេស គឺជាថ្ងៃដែលប្រាសាទអង្គរវត្ត បានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករយះពេល៣១ឆ្នាំមកហើយ ស្របពេលជាមួយពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣១ផងដែរ ។

The 31st National Monastic Conference was presided over by Samdech Vibol Sena Pheakdey Say Chhum, President of the Senate and High Representative of His Majesty King Norodom Sihamoni, King of Kingdom of Cambodia on 14 December 2023, at the National Institute of Education, Phnom Penh.

Also, present at the Conference were His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipati Bour Kry, Great Supreme Patriarch of Dhammayuttikanikaya of Cambodia, and Samdech Preah Pothivong Honorary Doctor Am Lim Heng, First Deputy Director and President of the National Buddhism Assembly of the Kingdom of Cambodia accompanied by 1,000 monks at all levels, monk students, and government officials, which organized by the Ministry of Cults and Religions.

In the opening ceremony of this Conference, representatives of the APSARA National Authority were also invited to participate in a presentation on Angkor Heritage and Buddhist monasteries, which are as follows:

⁃ Law on Heritage Property issued by Royal Decree

– Participation in solving challenges to the heritage in the pagoda

⁃ About the work of preserving old buildings in some pagodas

⁃ About blocking construction in some pagodas

⁃ About the pagoda that participated in solving order and environment

After the presentation, the monks in the ceremony celebrated and blessed the World Heritage site, and the Cambodian people celebrated the Thanks Angkor Event at Angkor Wat, Siem Reap.

It should be informed that 14 December is a special day, the day that Angkor Wat was inscribed on the World Heritage List for 31 years, coinciding with the opening ceremony of the 31st National Monastic Conference.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn