Saturday, December 28, 2024
Latest:

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅរមណីយដ្ឋានអង្គរ-APSARA National Authority to organize a workshop on the implementation of an environmental management system at the Angkor site- 23 November 2023

Share Post:

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីថែរក្សាតំបន់អង្គរ សម្បត្តិវប្បធម៌-បរិស្ថាន និងសង្គមមនុស្ស នៅស្នាក់ការកណ្ដាលអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម សុខ លក្ខិណា ប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ថ្លែងថា នេះជាលើកទី៤ហើយដែលអង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរបានរៀបចំសិក្ខាសាលានេះឡើង ក្នុងឆ្នាំ២០២៣នេះ។ ជាមួយគ្នានោះ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ នាយកដ្ឋាននានាដែលបានបំពេញភារកិច្ចលើការងារគ្រប់គ្រងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ប្រកបដោយលទ្ធផលគួរជាទីមោទន។ យ៉ាងណាមិញ ឯកឧត្តម សុខ លក្ខិណា ស្នើឱ្យនាយកដ្ឋានទាំងអស់មើលពីចំណុចខ្វះខាតរបស់ខ្លួន និងកែលម្អបំពេញចំណុចទាំងនោះ ឱ្យបានល្អប្រសើរឡើងថែមទៀត។

នៅក្នុងសិក្ខាសាលានេះដែរ ក៏មានការធ្វើបទបង្ហាញពីតំណាងនាយកដ្ឋានចំនួនពីរចូលរួម មាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ៕


អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុ រិទ្ធី

On 23 November 2023, the Angkor Environmental Management Unit of APSARA National Authority organized a workshop on the implementation of the environmental management system to preserve Angkor, cultural, environmental, and human society at the headquarters of APSARA National Authority.

H.E. Mr. Sok Leakena, Director of the Angkor Environmental Management Unit, said that this is the fourth time that the Angkor Environmental Management Unit has organized this workshop in 2023. At the same time, he commended the efforts of the departments that have been responsible for environmental management in the Angkor area with proud results. However, H.E. Mr. Sok Leakena asked all departments to look at their shortcomings and improve those points.

In this workshop, there were also presentations from representatives of two departments, including the Department of Administration and Personnel and the Department of Research, Training, and Communication.


Article: Neang Samnang
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn