Friday, December 27, 2024
Latest:

អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលស៊ុមទ្វារប្រាសាទបក្សីចាំក្រុង-APSARA National Authority repairs the door frame of Baksei Chamkrong Temple- 23 November 2023

Share Post:

ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុល ពង្រឹងស៊ុមទ្វារបញ្ឆោតទាំងបីដែលសាងសង់ពីថ្មភក់របស់ប្រាសាទបក្សីចាំក្រុង ដែលទទួលរងការខូចខាតពុកផុយដោយកត្តាផ្សេងៗ ក្នុងគោលបំណងថែរក្សាប្រាសាទបុរាណដ៏មានតម្លៃនេះឱ្យបានយូរអង្វែងបន្តទៀត។

បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ទុយ សីហច័ន្ទ មានប្រសាសន៍ថា ដោយសារតែអាយុកាល កម្ដៅថ្ងៃ សំណើម លាមកសត្វ និងស្លែ ធ្វើឱ្យស៊ុមទ្វារទាំងបីទិសរបស់ប្រាសាទបក្សីចាំក្រុង រួមមានទិសខាងជើង ទិសខាងត្បូង និងជាពិសេសទិសខាងលិច បានរងការខូចខាតយ៉ាងខ្លាំងផ្នែកជើងខាងក្រោម៕

អត្ថបទ: ឆាយ ផាន់នី
រូបភាព: ភោគ ជា/ជា វណ្ណៈ

Since the beginning of November 2023, the APSARA National Authority has repaired and strengthened the three sandstone door frames of Baksei Chamkrong Temple, which were damaged by various factors to preserve this valuable ancient temple.

Tuy Sihachan, Technical Officer of the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority, said that due to age and natural factors, the northern door frame, the southern door frame, and in particular, the western door frame of the temple were severely damaged in the lower parts.

Article: Chhay Phanny
Photos: Phouk Chea/Chea Vannak

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn